ឈប់សម្រាក ៥ថ្ងៃ ខេត្ត ២នេះមានភ្ញៀងទេសចរទៅលេងកម្សាន្តច្រើនជាងគេ
- 2020-08-22 02:18:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់សម្រាក ៥ថ្ងៃ ខេត្ត ២នេះមានភ្ញៀងទេសចរទៅលេងកម្សាន្តច្រើនជាងគេ
ចន្លោះមិនឃើញ
យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសចាប់ពី ថ្ងៃទី ១៧-២១ ខែសីហា ឆ្នាំ២០២០ មានចំនួនប្រមាណ ១ ៤៥៩ ៣៨៦នាក់។ ក្នុងនោះ ភ្ញៀវជាតិមានចំនួនប្រមាណ ១ ៤៤៥ ២៣៨ នាក់និង ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ១៤ ១៤៨ នាក់។
ខេត្តដែលមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនជាងគេគឺ ខេត្តសៀមរាប ២១ ៤០៤៧នាក់ និងខេត្តកំពត់ ១៨ ០៧៥៤នាក់។
គូសបញ្ជាក់ថាចំនួនភ្ញៀវទេសចរតាមថ្ងៃនីមួយៗ មានចំនួន ថ្ងៃទី១ ប្រមាណ ២៣៣៣២៩ នាក់ ថ្ងៃទី២ ប្រមាណ ២៨១ ៨៥៥ នាក់ ថ្ងៃទី៣ ប្រមាណ ៣២៥ ០៧៧ នាក់ ថ្ងៃទី៤ ប្រមាណ ៣៣៤ ៣៩១ នាក់ និងថ្ងៃទី៥ ប្រមាណ ២៨៤ ៧៣៤ នាក់៕