ប្រទេសនានា​ត្រៀមលុយទុក! រុស្ស៊ី ប្រកាស​លក់ប្រព័ន្ធ​សព្វាវុធ​ថ្មីៗ ៥០មុខ

  • 2020-08-24 06:10:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Rosoboronexport របស់​រុស្ស៊ី បាន​ប្រកាសកា​ថា ក្រុមហ៊ុន​គ្រោង​បញ្ចេញ​លក់​ប្រព័ន្ធ​សព្វាវុធថ្មីៗ​ចំនួន ៥០មុខ ក្នុងនោះរួមមាន យន្តហោះចម្បាំង រថក្រោះ និង​ខែលមីស៊ីលជាដើម។ នេះបើតាម​ការបញ្ជាក់របស់​លោក Alexander Mikheyev នាយកប្រតិបត្តិ​ក្រុមហ៊ុន ទៅកាន់​សារព័ត៌មាន TASS ក្នុង​វេទិកា​យោធា​អន្តរជាតិមួយ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០២០។

លោក​លើកឡើង​ដូច្នេះថា៖ «ក្នុង​រយៈពេល ៥ ឬ ៦ឆ្នាំ​ក្រោយ Rosoboronexport គ្រោង​លក់​ប្រព័ន្ធសព្វាវុធ ស្ទើរជិត ៥០មុខ ទៅទីផ្សារអាវុធ​អន្តរជាតិ។ ទាំងនេះ គឺជាផលិតផលសម្រេច​ដូចជា ប្រព័ន្ធ​ការពារ​ដែន​អាកាស, យន្តហោះចម្បាំង និងយន្តហោះដឹកជញ្ជូនយោធា, រថក្រោះ, ឧបករណ៍​បម្រើ​ឱ្យកងទ័ពជើងទឹក និង​កាំភ្លើងធំ»។

បន្ថែម​ពីនេះ លោក​ក៏ប្រាប់ច្បាស់​ៗនូវ​សព្វាវុធមួយចំនួនដូចជា រថក្រោះ T-14 Armata, យន្តហោះ​ចម្បាំង Su-57 ជំនាន់ទី៥, កាំភ្លើង​ Kalashnikov, ប្រព័ន្ធរ៉ាដា 59N6-TE ដែលមានសមត្ថភាព​អាចគោលដៅ​លឿនជាងសំឡេង និង​អាវុធជាច្រើនទៀត៕

ប្រភព៖ TASS

អត្ថបទថ្មី
;