រឿងរ៉ាវខ្លះៗ​​ពី​ក្រោយ ​Messi ​ចង់​ចាក​ចេញ​ពី​ ​Barça ​មិន​ចាំ​បាច់​មាន​​តម្លៃ​ខ្លួន​អ្វី​ទាំង​អស់

  • 2020-08-26 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ប៉ុន្មាន​ថ្ងៃ​នេះ​ ​រឿង​រ៉ាវ​ Lionel Messi កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ដោយ​ហេតុ​ថា ​បុគ្គល​ផ្ទាល់​បាន​ជូន​ដំណឹង​ទៅ​​ថ្នាក់​ដឹក​នាំ​ក្លឹប​ FC Barcelona ​ចង់​ចាកចេញ។

​យោង​តាម​សារព័ត៌មាន​អេស្ប៉ាញ​ធំៗ​បាន​ចុះ​ផ្សាយ​ថា​ ​ម្ចាស់​ពាន Ballon'dor ៦ សម័យ​រូប​នេះ​ ​អន់​ចិត្ត​ជា​ខ្លាំង ​​ក្រោយ​បាន​ដឹង​គម្រោង (Project) សម្រាប់​ឆ្នាំ​ថ្មី​​របស់ Barça លែង​ត្រូវការ​​ខ្សែប្រយុទ្ធ Luiz Suárez ​​ជា​មិត្តភក្តិ​ជិតស្និទ្ធ​ម្នាក់​របស់​គេ។ ​ទង្វើ​នេះ​គឺ​ហាក់​ដូច​ជា​ ​គ្មាន​ការ​គោរព​បន្តិច​សោះ​ ​ដល់​បុគ្គល​ដែល​រួម​រស់​ជាមួយ​ក្លឹប​ច្រើន​ឆ្នាំ​​និង​ជួយ​ឲ្យ​ឈ្នះ​ពាន​ជា​ច្រើន។

ជាមួយ​គ្នា​នោះ Messi ​ខ្លួន​ឯង​ក៏​ ​មិន​សប្បាយ​ចិត្ត​នឹង​ថ្នាក់​ដឹក​នាំ​ក្លឹប (​មាន​​លោកJosep Bartomeu ​ជា​ប្រធាន​ក្លឹប​កំពុង​កាន់​កាប់)។ ​Messi ​​ឲ្យ​ភាគី​ក្លឹប​​​ បញ្ចប់​កិច្ច​សន្យា​របស់​គេ​ភ្លាម​ៗ ដើម្បី​ចាកចេញ​ទៅ​ដោយ​មិន​មាន​តម្លៃ​ខ្លួន បើ​ទោះ​ជា​កុងត្រា​របស់​គេ​នៅ​សល់​១​ឆ្នាំ​ទៀត​ក៏​ដោយ។

ប្រភព​ច្បាស់​ការ​មួយ​បាន​ទម្លាយ​ថា ​រឿង​នេះ​ភាគី​ក្លឹប​ (លោកJosep Bartomeu) មិន​អាច​ឃាត់​បាន​ឡើយ ​តែ​មិន​ចង់​ឲ្យ​ចាក​ចេញ Free ដោយ​​គំនិត​ថ្នាក់​ដឹក​នាំ​គិតថា ក្លឹប​ហោច​ណាស់​ក៏​ត្រូវ​តែ​មាន​តម្លៃ​ផ្ដាច់​កុងត្រា​​ ក្រោម ៧០០ លាន​អឺរ៉ូ​ដែរ​សម្រាប់​ម្ចាស់​ពាន​ស្បែក​មាស ៦សម័យ​រូប​នេះ។

រូបភាព៖ facebook/
សម្រាប់​ប្រធាន​ក្រុម Messi ​អាច​ធ្វើ​រឿង​នេះ​បាន ​ដោយសារ​តែ​ក្នុង​លិខិត​កុងត្រា​ពិសេស​របស់​គេ ​បើ​សាមី​ខ្លួន​មិន​ចង់​នៅ​បន្ដ​ទេ ​នៅ​ពេល​ចប់​រដូវ​កាល​ណា​មួយ គេ​អាច​ផ្ដាច់​កុងត្រា​ភ្លាមៗ។​

​​ក្លឹប​ជា​ច្រើន​​មាន​ដូចជា​ Manchester City ​និង Inter Milan ​ជា​បេក្ខភាព​ខ្ពស់​ជាង​គេ​មួយ ដែល​អាច​នឹង​​ផ្ទេរ​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ។ មក​ទល់​ពេល​នេះ​ ​គ្រប់យ៉ាង​ការ​ផ្ទេរ​មិន​ទាន់​ផ្លូវការ​ទេ ​រង់​ចាំ​មើល​ស្ថានភាព​បន្តិច​សិន ថា​តើ​ការ​ផ្ទេរ​ពិត​ជា​កើត​ឡើង​មែន​ដែរ​ឬ​ទេ? ប្រភព៖ BBC Sport

រូបភាព៖ GettyImage

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;