ដើមឈើចំនួន ៨ ៦០០ដើម បានដាំនៅតំបន់ជុំវិញខេត្តសៀមរាប

  • 2020-08-26 06:19:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរជាតិអប្សរាបានចែកជូន កូនឈើចំនួន ៨,៦០០ដើម ដល់សាធារណជន ហើយកូនឈើទាំងនោះ ត្រូវបានដាំនៅតាមតំបន់នានាជុំវិញខេត្តសៀមរាប។ ការដាំទាំងនោះរួមមាន៖

១. ថ្ងៃទី១៥ សីហា ឆ្នាំ២០២០ លោក ស៊ាន យឿម តំណាងប្រជាសហគមន៍នៅស្រុកក្រឡាញ់ ខេត្តសៀមរាប បានទទួលកូនឈើចំនួន ១ ០០០ដើមពី អាជ្ញាធរជាតិអប្សរា យកទៅចែកចាយ និងដាំក្នុងបរិវេណវត្តស្រណាលចំនួន២៨០ដើម វត្តស្នួលចំនួន ១០០ដើម វត្តភ្នំបីចំនួន២០០ដើម សាលាបឋមសិក្សារោងគោចំនួន ២០០ដើម សាលាបឋមសិក្សាស្នួលចំនួន ២០០ដើម និងដាំតាមលំនៅដ្ឋានចំនួន ២០ដើម។

២. លោក លឹម ប៊ុនហាន នាយកសាលាបឋមសិក្សាសុខសាន្ត ស្ថិតក្នុងភូមិសុខសាន្ត ឃុំយាង ស្រុកពួក ខេត្តសៀមរាប បានទទួលកូនឈើចំនួន ១០០ដើមពី អាជ្ញាធរជាតិអប្សរា យកទៅដាំនៅក្នុងបរិវេណសាលា និងសាលាឃុំយាង។

៣. ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាននៃកងពលធំអន្តរាគមន៍លេខ២ បានដាំកូនឈើដែលទទួលបានពី អាជ្ញាធរជាតិអប្សរា ចំនួន ៥ ០០០ដើម ក្នុងបរិវេណទីបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ២ ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

៤. ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន ២ ៥០០ដើម ត្រូវបានដាំក្នុងបរិវេណវត្តប្រាសាទ ស្ថិតក្នុងឃុំ ជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះ បានចូលរួមដាំដោយអាជ្ញាធរមូលដ្ឋាន និងយុវជនសរុបចំនួន ២០០នាក់៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;