ទុក្ខ​ជាន់​ទុក្ខ​ហើយ​ពេល​នេះ Fan Bingbing ត្រូវ​គេ​ប្ដឹង​ម្ដង​ ២នាក់​ព្រោះ​ល្មើសកុងត្រា

  • 2020-09-02 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​របស់​រាជិនី​កម្រាល​ព្រំ​ក្រហម​ចិន Fan Bingbing មួយ​រយៈ​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេ​ប្ដឹង​ជា​បន្តបន្ទាប់ ដោយ​មិន​បាន​អនុវត្ត​ដូច​នៅ​ក្នុង​កិច្ចសន្យា​ដែល​បាន​ចែង​រួច។ កាល​ពី​ថ្ងៃ​ទី ៣១ ខែកញ្ញា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា ក្រុមហ៊ុន LeTV បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ក្រុង​ប៉េកាំង ដើម្បី​ប្ដឹង​ក្រុមហ៊ុន​របស់​កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing ពីបទ​រំលោភ​កិច្ចសន្យា។ តុលាការ​នឹង​កាត់​រឿង​ក្ដី​នេះ​ នៅ​ថ្ងៃ​ទី ១៤ ខែ​កញ្ញា​ខាង​មុខ។

តាម​ប្រភព​ដដែល ស្រី​ស្អាត​វ័យ ៣៩​ឆ្នាំ បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ខាង​លើ ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន​មួយ​នេះ​ តែ​មិនដឹង​ដោយសារ​មូលហេតុ​អ្វី ដល់​ថ្ងៃ​ប្រព្រឹត្ត​កម្មវិធី​នាង​មិន​បាន​បង្ហាញ​មុខ​ឡើយ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ ខុស​មាត់​ជាមួយ​ដៃ​គូ​របស់​គេ ខូចខាត​យ៉ាង​ធ្ងន់។

មិន​បញ្ចប់​ត្រឹម​នេះ កាល​ពី​ថ្ងៃ​ទី ២៩ ខែ​សីហា តារា​សម្ដែង​ប្រុស​ចាស់​វស្សា Wu Xiubo បាន​ប្ដឹង​ស្រី​ស្អាត​ខាង​លើ​ដូច​គ្នា ដោយ​នាង​បាន​សន្យា​ថា នឹង​ចែក​ភាគលាភ​ឲ្យ​លោក ប្រសិន​បើ​រឿង Sky Hunter ដែល​ Bingbing ផលិត​ទទួល​បាន​ចំណូល តែ​ដល់​ពេល​រឿង​ចាក់​បញ្ចាំង​ហើយ នាង​មិន​បាន​ចែក​ភាគលាភ​ឲ្យ​លោក​ឡើយ ត្បិត​រឿង​ត្រូវ​ខាត។

អាស្រ័យហេតុមនេះ​ហើយ ត្រឹមតែ​៣​ថ្ងៃ រាជិនី​កម្រាល​ព្រំក្រហម​ចិន ត្រូវ​បាន​គេ​ប្ដឹង​ដល់​តីឲែ​២​នាក់ ហើយ​សុទ្ធ​តែ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​កិច្ចសន្យា​ទាំង​អស់៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;