១០​ចំណុច​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​ទីក្រុង​ដ៏អាថ៌កំបាំង​មួយ​នេះ!

  • 2020-09-03 02:54:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីក្រុង​បុរាណ​នានា​នៅ​លើ​សកលលោក​សុទ្ធ​តែ​មាន​ប្រវត្តិសាស្ត្រ​​ពិសេស​ខុសៗ​គ្នា។ តួ​យ៉ាង​ដូច​ជា​នៅ​​ប្រទេស​ហ្ស៊កដានី មាន​ទីក្រុង​​បុរាណ​ដ៏​ពិសេស​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា Petra ហើយ​វា​ជា​ទីក្រុង​ដែល​គេ​បោះបង់​ចោល​អស់​រយៈពេល​រាប់​សតវត្ស​មក​ហើយ។ ខាង​ក្រោម​នេះ​គឺ​ជា​រឿងរ៉ាវ​ខ្លះៗ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ទីក្រុង Petra៖

១. ជាង​៥០០​ឆ្នាំ​កន្លង​មក ទីក្រុង​បុរាណ Petra ត្រូវ​​បាន​គេ​ទុក​ចោល។ ប៉ុន្តែ​មុន​នោះ​ទៅ​ទៀត វា​គឺ​ជា​កន្លែង​ដែល​ពោរពេញ​ទៅ​មនុស្ស​អ៊ូអរ​នឹក​ស្មាន​មិន​ដល់។ Petra គឺ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ ដែល​ជា​ចំណុច​​ប្រសព្វ​នៃ​ផ្លូវ​សំខាន់ៗ​ក្នុង​​ប្រទេស។ ការ​ជួញ​ដូរ​​នៅ​ទីនោះ​មាន​ដូចជា ក្រណាត់​សូត្រ គ្រឿង​ទេស និង​ថ្នាំ​ពេទ្យ​ ជា​ដើម ដែល​ដឹក​​ទៅ​វិញ​ទៅ​មក​ឆ្លង​កាត់​រវាង​ប្រទេស​ឥណ្ឌា អារ៉ាប់ អាហ្វ្រិក និង​អេហ្ស៊ីប។ ហេតុ​ដូច្នេះ​ហើយ​ទើប​ប្រជាជន​នៃ​ទីក្រុង Petra សុទ្ធ​តែ​ជា​មនុស្ស​មាន​ទ្រព្យ​ធូរធារ​ជាង​គេ។

ការ​ពិត​​ដែល​ថា​នរណា​ជា​អ្នក​បង្កើត Petra ឡើង នៅ​តែ​ជា​ចម្ងល់​ស្រាយ​មិន​ទាន់​ចេញ​នៅ​ឡើយ​ទេ គឺ​​​ក្រុម​អ្នក​ស្រាវជ្រាវ​គ្រាន់​តែ​ដឹង​ថា គ្រា​នោះ​វា​ជា​រាជធានី​នៃ​អាណាចក្រ Nabataean ហើយ​មាន​មនុស្ស​រស់នៅ​ប្រមាណ ២ម៉ឺន ទៅ ៣​ម៉ឺន​​នាក់។

២. ឈ្មោះ "Petra" កើត​ចេញ​ពី​ភាសា​ក្រិក "Petros" មាន​ន័យ​ថា "ថ្ម"។ ដោយ​ឡែក​នៅ​ក្នុង​ភាសា​អារ៉ាប់​វិញ គេ​នាំ​គ្នា​​ហៅ​ទីក្រុង​នោះ​ថា "Al-Batra"។

៣. បើ​ទោះ​ជា​ស្ថិត​នៅ​លើ​វាល​ខ្សាច់​ក៏​ដោយ ប្រជាជន​នៃ​ទីក្រុង​ Petra ដែល​គេ​ស្គាល់​ថា​ជា "Nabateans" មាន​វិធីសាស្ត្រ​ពិសេស​នៅ​ក្នុង​ការ​កកាយ​រក​ទឹក​ប្រើប្រាស់​ទាល់​តែ​បាន ហើយ​​ថែម​ទាំង​មាន​សមត្ថភាព​ដាំដុះ​បន្លែ​​​នៅ​ក្នុង​ទីក្រុង​ផង​ដែរ។

៤. ទីក្រុង Petra ចូល​ជា​​​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូរណេស្កូ នៅ​ក្នុង​ឆ្នាំ​១៩៨៥ ព្រម​ទាំង​ធ្លាប់​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ទី​កន្លែង​អច្ឆរិយ​ពិភពលោក​ទាំង​៧​ កាល​ពី​កំឡុង​ឆ្នាំ​២០០៧​កន្លង​ទៅ។

**៥. Petro មាន​ឈ្មោះ​មួយ​ទៀត​ថា "Rose City (ទីក្រុង​​ផ្កាកូឡាប)"។ គេ​ហៅ​បែប​នេះ​ព្រោះ​តែ​ពណ៌​នៅ​លើ​ថ្ម​នៃ​ទីក្រុង ដែល​រំលេច​ពណ៌​ក្រហម​លាយ​ផ្កាឈូក​នៅ​ពេល​ដែល​ថ្ងៃ​រះ និង​ថ្ងៃ​លិច។

៦. ច្រក​ចូល​​ទៅ​កាន់​ទីក្រុង Petro មាន​លក្ខណៈ​តូច​ចង្អៀត ដែល​​កើត​ចេញ​ពី​បាតុភូត​ធម្មជាតិ​​ដូចជា​ភ្លៀង និង​ខ្យល់ ដែល​ច្រោះ​ទម្លុះ​​ថ្ម​ភក់។

៧. នៅ​ចន្លោះ​​ឆ្នាំ​១ មុន​​គ្រឹ​ស្ដ​សករាជ​ រហូត​ដល់​ឆ្នាំ​៨​ក្រោយ​គ្រិស្តសករាជ ទីក្រុង Petra ធ្លាប់​ជួប​ប្រទះ​គ្រោះ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​ជា​ច្រើន​លើក ហើយ​នៅ​ក្នុង​ឆ្នាំ​៣៦៣ គេ​ជឿ​ជាក់​ថា ពាក់​កណ្ដាល​នៃ​ទីក្រុង​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ការ​លួច​វាយ​ឆ្មក់ និង​ចោរកម្ម​​បន្លំ​យក​វត្ថុ​បុរាណ​ជា​ច្រើន​ពី​ទីក្រុង។

៨. ទីក្រុង Petro ត្រូវ​គេ​យក​ថត​ខ្សែ​ភាពយន្ត​ហូលីវូដ​​ជា​ច្រើន​ដូចជា រឿង Indiana Jones និង The Mummy Returns ជា​ដើម។

៩. មាន​ការ​សន្និដ្ឋាន​ថា ទីក្រុង Petra បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​៣១២​មុន​គ្រិស្តសករាជ។ ហេតុ​ដូច​នេះ​វា​ត្រូវ​គេ​ចាត់​ទុក​ជា​ទីក្រុង​ដ៏​ចំណាស់​មួយ​​របស់​ពិភពលោក។

១០. ដោយ​ប្រើ​ផ្កាយ​រណប​ថត​នៅ​​ឆ្នាំ​២០១៦ អ្នក​បុរាណវិទូ​បាន​រក​ឃើញ​ថា មាន​​សំណង់​មួយ​ដ៏​ធំ​និង​មិន​ធ្លាប់​ស្គាល់​ស្ថិត​នៅ​ពី​ក្រោម​វាល​​ខ្សាច់​នៃ​ទីក្រុង Petra៕

ប្រភព៖ OnTheGoTours ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;