អាចស្លាប់ បើ​ហ៊ាន​បន្ត​ទម្លាប់​អាក្រក់​ទាំង​៧​នេះ​នៅ​ពេល​ងូតទឹក!

  • 2020-09-04 08:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ងូត​ទឹក​សម្អាត​​ខ្លួន​គឺ​ជា​រឿង​ល្អ ហើយ​​វា​ជា​ការ​ចាំបាច់​ដែល​មនុស្ស​គ្រប់​រូប​រមែង​ធ្វើ​ជា​​ប្រចាំ​ថ្ងៃ។ យ៉ាង​ណា​មិញ ​​​​អ្នក​ប្រហែល​មិន​បាន​ដឹង​ទេ​ថា មាន​​ចំណុច​​​​​​​​​​​​មិន​ល្អ​មួយ​ចំនួន​ដែល​អ្នក​គួរ​បញ្ឈប់​ នៅ​ក្នុង​ទម្លាប់​ងូត​ទឹក​ប្រចាំ​ថ្ងៃ បើ​មិន​ដូច្នោះ​ទេ​​វា​នឹង​អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព ហើយ​ក្នុង​ករណី​ខ្លះ​អាច​ឈាន​ដល់​ការ​ស្លាប់​​ដោយ​ប្រយោល​ក៏​ថា​បាន។ ​​​​​ទម្លាប់​អវិជ្ជមាន​ទាំង​នោះ​​ មាន​ដូច​ខាង​ក្រោម៖

១. ងូត​ទឹក​​នៅ​ពេល​យប់​ជ្រៅ​ពេក

មនុស្ស​មួយ​ចំនួន​ចូលចិត្ត​ងូត​ទឹក​នៅពេល​យប់​ជ្រៅ។ បើ​តាម​ទស្សនាវដ្ដី Time បាន​ឲ្យ​ដឹង​ថា ទម្លាប់​ងូត​ទឹក​ក្រោយ​ម៉ោង​១០​​យប់​ពិត​ជា​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់។ អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ​ងាយ​​​ប្រឈម​នឹង​ជំងឺ​​គ្រុន​ផ្ដាសាយ និង​ជំងឺ​រលាក​សួត។ បន្ថែម​ពី​នេះ មាន​ករណី​ខ្លះ​ទៀត​គឺ​​អាច​បណ្ដាល​ឲ្យ​ឈឺ​ក្បាល សួត​ងាយ​ឆ្លង​រោគ និង​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

២. ទុក​សក់​ឲ្យ​នៅ​សើម

ទម្លាប់​ដែល​ទុក​សក់​សើម​ឲ្យ​ស្ងួត​តាម​ធម្មជាតិ​ដោយ​មិន​សម្ងួត​​នៅ​ពេល​ចូល​ទៅ​គេង​គឺ​ជា​រឿង​គ្រោះថ្នាក់​មួយ។ កត្តា​នេះ​អាច​បង្ក​ឲ្យ​​កើត​ជំងឺ​ផ្ដាសាយ ​​​​​ការ​ឆ្លង​មេរោគ​ផ្សិត សក់​បែក​ចុង និង​ជំងឺ​ឈឺ​ក្បាល​រ៉ាំរ៉ៃ។

៣. មិន​សម្អាត​ប្រអប់​ជើង

ប្រអប់​ជើង​គឺ​ជា​ផ្នែក​នៃ​រាងកាយ​មនុស្ស​ដែល​ឧស្សាហ៍​ប៉ះ​ផ្ទាល់​នឹង​ដី​ជាង​គេ។ ហេតុ​ដូច្នេះ​បើ​កាល​ណា​ងូត​ទឹក​ហើយ​មិន​សម្អាត​វា នោះ​អ្នក​នឹង​មាន​ហានិភ័យ​​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត និង​ពពួក​បាក់តេរី។

៤. ងូត​ទឹក​ច្រើន​ដង​ពេក​នៅ​ក្នុង​១ថ្ងៃ

ការ​ធ្វើ​របៀប​នេះ នឹង​ធ្វើ​ឲ្យ​ស្បែក​អ្នក​គ្រើម និង​ស្ងួត​គ្មាន​សំណើម ព្រោះ​ជាតិ​ប្រេង​ធម្មជាតិ និង​សំណើម​របស់​ស្បែក​ត្រូវ​បាន​លុប​បំបាត់​ចោល​នៅ​រាល់​ពេល​ងូត​ទឹក​ម្ដងៗ។

៥. ប្រឹង​ដុស​ស្បែក​ខ្លាំងៗ

ការ​ត្រដុស​ស្បែក​ដោយ​ប្រើ​កម្លាំង​ខ្លាំង​ពេក នឹង​ធ្វើ​​ឲ្យ​ស្បែក​ស្ងួត ហើយ​ឆាប់​រលាក។

៦. មិន​សូវ​ប្ដូរ​កន្សែង​ជូត​ខ្លួន

កន្សែង​ឬ​ក្រមា​ជូត​ខ្លួន គឺ​ជា​កន្លែង​​ផ្ទុក​នូវ​បាក់តេរី មេរោគ​ផ្សិត និង​វីរុស​។ ហេតុ​នេះ​ហើយ​គួរ​មាន​ទម្លាប់​សម្អាត​វា​​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ទៅ​រួច។

៧. ហាត់​ប្រាណ​ហើយ​អត់​ងូត​ទឹក

គប្បី​មាន​ទម្លាប់​ងូត​ទឹក ក្រោយ​ពេល​អ្នក​ហាត់​ប្រាណ​រួច ព្រោះ​ញើស​​អាច​ដក់​ជាប់​ខ្លួន និង​ខោ​អាវ​បណ្ដាល​​ឲ្យ​កើ់ត​មាន​មេរោគ រលាក​ឬស​សក់ និង​កើត​មុន ជា​ដើម៕

ប្រភព៖ Zing ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;