ខេត្តកំពត នឹង​មាន​រមណីយដ្ឋាន​ទេសចរណ៍​ថ្មី​មួយ​ទៀត​ឈ្មោះថា «ឆ្នេរមាសតេជោសែន»

  • 2020-09-07 02:07:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជាវ តាយ អភិបាល​នៃគណៈអភិបាលខេត្ត កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ​២០២០ បានដឹកនាំកិច្ចប្រជុំពិនិត្យ សេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីការ​បង្កើត​គណៈកម្មការ និង​អនុគណៈកម្មការ​ខេត្ត ដើម្បី​គ្រប់គ្រង​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍ «ឆ្នេរមាសតេជោសែន» ស្ថិតនៅភូមិទទឹងថ្ងៃ និងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

សេចក្តីសម្រេចនេះ មានសមាសភាពគណៈកម្មការខេត្តចំនួន ៣២ រូប និងបានបង្កើតអនុគណៈកម្មការចំនួន ៦ រួមមាន៖

១. អនុគណៈកម្មការគ្រប់គ្រង ផែនការនិងរៀបចំឯកសារនានា នៃគម្រោងវិនិយោគ

២. អនុគណៈកម្មការត្រួតពិនិត្យប្លង់មេអភិវឌ្ឍន៍ និងការចាក់ដី

៣. អនុគណៈកម្មការគ្រប់គ្រងបរិស្ថាន និងសោភ័ណភាព តំបន់វិនិយោគ

៤. អនុគណៈកម្មការតាមដានត្រួតពិនិត្យការងារសន្តិសុខ សណ្ដាប់ធ្នាប់

៥. អនុគណៈកម្មការផ្សព្វផ្សាយ

៦. អនុគណៈកម្មការគ្រប់គ្រងប្រមូលចំណូល និងសួយសារ។

សូមបញ្ជាក់ដែរ​ថា ការបែងចែកផលប្រយោជន៍នៃគម្រោងអភិវឌ្ឍន៍ តាមសមាមាត្រផ្ទៃដី ៦០% សម្រាប់ក្រុមហ៊ុន IGB Cambodia CO.LTD និងផ្ទៃដី ៤០% ទុកជូនរដ្ឋ ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពត សរុបផ្ទៃដីវិនិយោគ ២៣៤ ហិកតា ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធមាន ៣៤ហិកតា ។

នៅក្នុងកិច្ចប្រជុំនេះដែរ បានពិភាក្សាគ្នាទៅលើការសាងសង់រចនាសម្ព័ន្ធ ពិសេសលើផ្ទៃដីដែលគ្រប់គ្រងដោយរដ្ឋបាលខេត្ត និងការតភ្ជាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនី ។

ក្រោយពីសេចក្តីសម្រេចត្រូវបានចុះហត្ថលេខារួច លោក​អភិបាលខេត្ត នឹងជំរុញឲ្យក្រុមហ៊ុន IGB CO.LTD សាងសង់ផ្លូវចូល និងចាក់ខ្សាច់បំពេញឆ្នេរ ដើម្បីជំរុញឲ្យមានកំណើនភ្ញៀវទេសចរ​បន្ថែមទៀត និង​ការអភិវឌ្ឍ​គម្រោងនេះបានឆាប់រហ័ស៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

អត្ថបទថ្មី
;