ឆ្នាំ២០១៩ អាស៊ានទទួលបានទេសចរអន្តរជាតិជាង ១៣០លាននាក់

  • 2020-09-07 06:07:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​​ក្នុង​ឆ្នាំ២០១៩ អាស៊ានទទួលបានទេសចរអន្តរជាតិជាង ១៣៣លាននាក់ ក្នុងកំណើន ៧% ក្នុង​នោះទេសចរផ្ទៃក្នុងអាស៊ាន (ASEAN Intra-Traveler) មានប្រមាណ ៤០%។ នេះបើតាម​ការឲ្យដឹង នៅក្នុងសន្និសីទអន្តរជាតិលើកទី៣ ស្ដីពីកិច្ចព្រមព្រៀង​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​លើ​អ្នក​ជំនាញ​ទេសចរណ៍​អាស៊ាន (MRA) តាមប្រព័ន្ធ Video Conference កាល​ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ​២០២០ រៀបចំដោយប្រទេសហ្វីលីពីន។

ការ​ទទួល​បាន​ភ្ញៀវទេសចរនេះ បាន​បង្កើត​ការ​ងារ​ផ្ទាល់​ប្រមាណ ៣០លាននាក់ ស្មើនឹង ៩,៧% នៃការងារសរុប និង​ចូល​រួម​បង្កើត​ចំណូល​ក្នុង​សេដ្ឋកិច្ច​ជាតិ​ប្រមាណ ១០% នៃ GDP ប៉ុន្តែ​តាម​ការ​ប៉ាន់​ស្មាន​ជាបឋម ឆ្នាំ២០២០ អាច​នឹង​មាន​ការ​ធ្លាក់​ចុះ​នៃ​ទេសចរ​អន្តរ​ជាតិប្រមាណពី ៧០-៨០%។

លោក លីម ចុកហូយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន បានលើកឡើងថា អាស៊ាន កំពុង ពន្លឿនការអនុវត្តគម្រោងថ្មីនៃ​ការ​បណ្ដុះ​បណ្ដាល​ជំនាញទេសចរណ៍អាស៊ាន តាម​ប្រព័ន្ធ​អនឡាញ​ឲ្យ​កាន់​តែប្រសើរថែមទៀត។ ដោយ​វិស័យ​ទេសចរណ៍ គឺ​ជា​វិស័យ​សេដ្ឋកិច្ច​ចម្បង​របស់​អាស៊ាន ដែល​ត្រូវបានរងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩​ការ​ស្ដារ​ឡើង​វិញ​នៃ​វិស័យ​នេះ គឺ​ជា​អាទិភាព​គន្លឹះ​ក្នុង​សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បី​ធានា​ឲ្យ​បាន​ថា​វិស័យ​ទេសចរណ៍​នៅ​តែ​ជា​វិស័យ​ដែល​បង្កើត​ប្រាក់ចំណូលចូលសេដ្ឋកិច្ចជាតិ និង​ជា​ប្រភព​ចម្បង​នៃ​ការ​ងារ៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;