Wolve ​ត្រៀម​ឈុត​ប្រជែង Premier League ពី​លើ​ដល់​ក្រោម​ ​សុទ្ធ​តែ​ជា​កីឡាករ​ ​ព័រទុយហ្គាល់

  • 2020-09-07 06:36:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្លឹប Wolves ​នៅ​លីគ​កំពូល​អង់គ្លេស​ ​ត្រូវ​បាន​សារព័ត៌មាន​នានា​ចុះផ្សាយ​ថា​បាន ចុះ​កុងត្រា​​​កីឡាករ​២រូប​ត្រឹម​តែ​រយៈពេល ២​ថ្ងៃ​​​ខណៈ​ដែល ទីផ្សារ​ដោះដូរ​កីឡាករ​ មិន​ទាន់​បិទ​នៅ​ឡើយ។

២នាក់​នោះ​គឺ ​ខ្សែប្រយុទ្ធ​វ័យ១៨ឆ្នាំ Fabio Silva ផ្ទេរ​ពី​ក្លឹប Porto ​ក្នុង​តម្លៃ​ខ្លួន​​ ៣៥ លាន​ផោន ជាប់​ជា​កំណត់ត្រា​ផ្ទេរ​ខ្ពស់​ជាង​គេ​បំផុត​របស់​ក្លឹប​​ និង​ម្នាក់​ទៀត​​គឺ​ខ្សែការពារ​​ Fernando Marcal ​វ័យ ៣១ឆ្នាំ ពី​ក្លឹប Lyon ។ Wolverhampton Wanderers ​ក្លាយ​ជា​ក្លឹប​មួយ ដែល​មាន​កីឡាករ​ព័រទុយហ្គាល់​ច្រើន​ជាង​គេ​បំផុត ពោលគឺ ១៦ នាក់​ក្នុង​ឈុតធំ​ជា​ឈុត​ប្រជែងពាន Premier League ​ដែល​ចំនួន​នេះ ​រាប់​តាំង​ពី​ កីឡាករ​ និង​លោក Nuno Espírito Santo ​គ្រូ​បង្វឹក​ផ្ទាល់​។

Fabio Silva​ ខ្សែប្រយុទ្ធ​ព័រទុយហ្គាល់វ័យ១៨ឆ្នាំ

​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ ស្ទើរ​ពាក់​កណ្ដាល​នៃ​ជម្រើស ១១ នាក់​គឺ​សុទ្ធ​តែ​ជា កីឡាករជម្រើសជាតិព័រទុយហ្គាល់ មានដូចជា កីឡាករ Rui Patricio, Joao Moutinho, Ruben Neves, Diogo Jota, Ruben Vinagre, Pedro Neto និង Burno Jordao ។ ពួកគេបានជួយឲ្យក្លឹបឈរនៅលេខ ៧ ក្នុងលីគ និងបានឡើងដល់វគ្គ ៨ក្រុមចុងក្រោយពានអ៉ឺរ៉ុបលំដាប់ទី២ Europa League រដូវកាល ២០១៩-២០២០ ៕

ឈុត១១នាក់ដំបូង

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;