មន្ត្រីឧទ្យានុរក្ស ចាប់បានសាច់សត្វទន្សោង ៧៦គីឡូ នៅដែនជម្រកសត្វព្រៃលំផាត់

  • 2020-09-07 09:08:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការអូររវាក់ បាន​ចុះល្បាតនៅតំបន់ស្នូលនៃដែនជម្រកសត្វព្រៃលំផាត់-មណ្ឌលគីរី និង​បាន​បង្រ្កាប​បទ​ល្មើស​បរបាញ់​សត្វ​ព្រៃ​មួយ​ករណី​ដែល​ប្រព្រិត្ត​ដោយ​ជន​ល្មើស​បី​នាក់ រួម​ជា​មួយ​សាច់សត្វព្រៃក្រៀមចំនួន ៧៦គីឡូក្រាម (សាច់សត្វទន្សោង) និងក្បាលសត្វទន្សោងមួយ។ ក្នុងនោះចាប់បានជនល្មើសចំនួន ១នាក់ (ជនល្មើស២នាក់ទៀតរត់រួច) និង​ដក​ហូត​បាន​ម៉ូតូ​បាន​ចំនួន ២គ្រឿង។ ​ការ​បង្រ្កាបនេះ​ធ្វើ​ឡើងកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០។

ជនល្មើសដែលចាប់បាន ត្រូវបញ្ចូនមកមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី និងចាត់ការតាមនិតិវិធីច្បាប់។

សូម​ជម្រាប​ជូនថា សត្វទន្សោងគីជាប្រភេទជិតផុតពូជ ចំនួន​ប្រជាសាសន៍​របស់​សត្វ​នេះ​មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សំគាល់ ដោយ​ឡែ​កខ្ពង់​រាប​ភាគ​ខាង​កើត​ជាទី​មជ្រក​ដ៍​សំខាន់​ដែល​គាំ​ទ្រ​ដល់​ការ​រស់​នៅ​របស់​សត្វទន្សោង។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទន្សោង​ជា​ច្រើន​ក្បាល​ត្រូវ​បាន​រង​គ្រោះ​ដោយ​ការបរបាញ់និងការដាក់អន្ទាក់៕

ប្រភព៖ អង្គការ BirdLife

អត្ថបទថ្មី
;