ទីបំផុត! រុស្ស៊ី ដាក់​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​កូវីដទីមួយក្នុងលោក ជា​សាធារណៈ​ហើយ

  • 2020-09-08 02:49:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចំនួន​ដំបូង​នៃ​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ (Sputnik V) ត្រូវបានរុស្ស៊ី​បញ្ចេញដាក់ឱ្យចរាចរជាសាធារណៈហើយ។ នេះបើតាមការប្រកាស​របស់​ក្រសួង​សុខាភិបាលរុស្ស៊ី កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ​២០២០។

ក្រសួង​បញ្ជាក់​ដូច្នេះថា៖ «ចំនួន​ដំបូង​នៃវ៉ាក់សាំង Sputnik V សម្រាប់​ការពារ​ពីការឆ្លង​វីរុសកូរ៉ូណាថ្មី ដែលអភិវឌ្ឍដោយ​មជ្ឈមណ្ឌលស្រាវជ្រាវជាតិ Gamaleya បាន​បំពេញ​នូវការធ្វើតេស្តគុណភាពរួចរាល់ហើយ ក្នុងមន្ទីរពិសោធន៍ Roszdravnadzor ហើយត្រូវ​បាន​បញ្ចេញ​ឱ្យចរាចរ​សម្រាប់​ជនស៊ីវិល»។

គួររំលឹក​ថា វ៉ាក់សាំង Sputnik V ត្រូវបាន​ចុះបញ្ជី​អនុញ្ញាត​ឱ្យប្រើប្រាស់​កាលពីថ្ងៃទី១១ ខែសីហា ដែល​ធ្វើឱ្យវា​ក្លាយជា​វ៉ាក់សាំងប្រឆាំង​មេរោគកូវីដ១៩ ទីមួយ​ក្នុងពិភពលោក។ ក្រោយ​ការប្រកាស​ឱ្យ​ប្រើនេះ ប្រទេសយ៉ាងហោច ២០ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុងការទទួលវ៉ាក់សាំងនេះ រួមមាន អារ៉ាប់រួម, អារ៉ាប៊ី សាអ៊ូឌីត, ឥណ្ឌូណេស៊ី, ហ្វីលីពីន, ម៉ិចស៊ីកូ, ប្រេស៊ីល និង​ឥណ្ឌាជាដើម។ រុស្ស៊ី គ្រោងផលិត​វ៉ាក់សាំងនេះ ឱ្យបានដល់ ២០០លានដូស ត្រឹម​ចុងឆ្នាំ២០២០៕

ប្រភព៖ Sputnik News

អត្ថបទថ្មី
;