ដំណឹងថ្មីពីគម្រោង​សង់​ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប

  • 2020-09-09 09:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​សិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវចំនួន ៣៨ខ្សែ​នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមាន​សម្តេច ទៀ បាញ់ ជាប្រធាន លោក ជា សុផារ៉ា ជាអនុប្រធាន និង​លោក ស៊ុន ចាន់ថុល ជាអនុប្រធាន​អចិន្រ្តៃយ៍។ នេះបើតាមសេចក្តីសម្រេច​មួយចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន នៅថ្ងៃទី៨ កញ្ញា ២០២០។

គម្រោង​ស្ថាបនាផ្លូវ ៣៨ខ្សែនេះ ធ្វើឡើង​ដើម្បី​កែលម្អហេដ្ឋារចនា​សម្ព័ន្ធ​ទីក្រុង បង្កើតការងារ​ និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ សម្រួលចរាចរណ៍ ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ កំណើន​សេដ្ឋកិច្ចជាតិ និងសោភណ្ឌភាព​ជាដើម។

​សូមជម្រាប​ថា សម្តេចនាយករដ្ឋមន្រ្តី បាន​សម្រេច​បញ្ចេញ​កញ្ចប់ថវិកា ១៥០លានដុល្លារ កសាងផ្លូវ ៣៨ខ្សែនេះ។ សម្តេចតេជោ នឹង​អញ្ជើញ​បើកការដ្ឋាន​សាងសង់ផ្លូវនេះ ហើយសង្ឃឹមថា នឹង​រួចរាល់នៅចុងឆ្នាំ២០២១៕

ផ្លូវមួយខ្សែក្នុងខេត្តសៀមរាប (រូបថត៖ VoA News)
អត្ថបទថ្មី
;