រាងកាយប្រែប្រួលដូចរបៀបទាំងនេះ គួរប្រុងប្រយ័ត្នឲ្យមែនទែន!
- 2020-09-11 06:07:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាងកាយប្រែប្រួលដូចរបៀបទាំងនេះ គួរប្រុងប្រយ័ត្នឲ្យមែនទែន!
ចន្លោះមិនឃើញ
កើតជាមនុស្សគឺជៀសមិនផុតឡើយពីជំងឺជាច្រើនប្រភេទ គឺគ្រាន់តែជំងឺខ្លះយើងអាចដឹងមុន ហើយទៅព្យាបាលទាន់ពេលវេលា ហើយជំងឺខ្លះគឺវិវឌ្ឍបន្តិចម្ដងៗ ដោយយើងមិនបានចាប់អារម្មណ៍នឹកស្មានដល់។ ខាងក្រោមនេះគឺបម្រែបម្រួលរាងកាយចំនួន១០ ដែលអាចបង្កជាផលប៉ះពាល់ចំពោះសុខភាព បើមិនចាត់វិធានការបង្ការជាមុននោះទេ៖
១. ការស្ងួតប្រេះបបូរមាត់
បើកាលណាអ្នកមានការប្រេះស្បែកនៅត្រង់មាត់ នោះវាបង្ហាញពីកង្វះវីតាមីន B, A និង E នៅក្នុងរាងកាយ។ ហើយប្រសិនអ្នកថែមទាំងមានភ្នែកស្ងួត មាត់ស្ងួតគ្រើម ហើយបញ្ហាប្រព័ន្ធរំលាយអាហារ នោះគួរប្រញាប់ទៅរកគ្រូពេទ្យ ពីព្រោះវាជារោគសញ្ញានៃជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង ឬហៅថា "Sjögren syndrome"។
២. ជ្រុះរោមចិញ្ចើម
ក្នុងលក្ខខណ្ឌដែលជ្រុះរោមចិញ្ចើមម្ដងម្កាលគឺជារឿងធម្មតា។ ប៉ុន្តែបើអ្នកជ្រុះរោមចិញ្ចើមច្រើន ហើយមានកន្លែងខ្លះជ្រុះទាល់តែគ្មានសល់មួយសរសៃ នោះវាបង្កឡើងដោយសារបញ្ហាសុខភាពហើយ គួរប្រញាប់ទៅរកគ្រូពេទ្យ។ នេះអាចបណ្ដាលមកពីសកម្មភាពផលិតរបស់ក្រពេញទីរ៉ូអ៊ីតមិនគ្រប់គ្រាន់ ឬក៏ច្រើនជ្រុលពេក។
៣. បញ្ហាក្រចក
កាលណាបើក្រចកប្រែប្រួលរូបរាងឬក៏ពណ៌ ច្បាស់ណាស់វាបង្ហាញពីសញ្ញាអាសន្ននៃសុខភាពអ្នកហើយ។ ក្រចកស្ដើង ហើយស្លេក អាចប្រាប់ពីអាការៈខ្វះគ្រាប់ឈាមក្រហម និងសារធាតុដែកនៅក្នុងរាងកាយ។ ប៉ុន្តែបើក្រចកឡើងលឿង វាឲ្យសញ្ញាពីបញ្ហាថ្លើម ជំងឺរលាកក្រពះ ឬការឆ្លងមេរោគផ្សិត។ ហើយពេលក្រចកឡើងស្នាមអុជៗ ឬឆ្នូត បង្ហាញពីកង្វះសារធាតុស័ង្កសី ស្ពាន់ និងអ៊ីយ៉ូត។ ដោយឡែកនៅពេលក្រចកងាយផុយបាក់ នោះជាសញ្ញាកង្វះខាតនៃវីតាមីន កាល់ស្យូម ជាតិដែក និងសារធាតុ beta-carotene។
៤. បបូរមាត់ស្លេកស្លាំង
ការប្រែប្រួលនេះអាចបណ្ដាលមកពីកត្តាជំងឺផ្សេងៗគ្នា។ បើនៅចុងខាងក្រោមបបូរមាត់ឡើងហើម ហើយមានពងតូចៗ វាបង្ហាញថាអ្នកងាយរងផលប៉ះពាល់ពីកាំរស្មី UV (ដំណោះស្រាយគឺកុំសូវដើរហាលថ្ងៃច្រើន ឬក៏ត្រូវលាបក្រែមការពារកម្ដៅថ្ងៃ)។ ប៉ុន្តែបើរោគសញ្ញាដដែលនេះកើតនៅចំផ្នែកកណ្ដាលនៃបបូរមាត់វិញ វាបង្ហាញថាអ្នកកំពុងទទួលរងផលប៉ះពាល់នៃការលូតលាស់ខួរក្បាល។ ដោយឡែក បើហើមខ្លាំង ហើយឡើងក្រហមពេញមួយបបូរមាត់ បង្ហាញថាពីប្រតិកម្មនៃអាឡែស៊ីស្បែក ដែលនេះអាចបង្កឡើងដោយគ្រឿងសម្អាង ឬប្រភេទថ្នាំដុសធ្មេញរបស់អ្នក។
៥. មុខឡើងក្រហម
ត្រង់ចំណុចនេះគឺមិនរាប់បញ្ចូលមុខក្រហមនៅពេលប្រែប្រួលអាកាសធាតុ ពេលម៉ាស្សា ឬផឹកគ្រឿងស្រវឹងឡើយ។ ការឡើងក្រហមនៅមុខអាចមានមូលហេតុ៣ធំៗ។ ទី១គឺស្ត្រីក្រោយអាយុ៤០ឆ្នាំ វាបង្ហាញពីការថយចុះនៃកម្រិតអ័រម៉ូនមុននឹងឈានទៅដល់ការអស់រដូវ។ ទី២គឺសំដៅលើអ្នកកើតជំងឺមុខក្រហមដែលគេហៅថា "Demodicosis"។ ទី៣គឺឡើងក្រហមមុខ ហើយមានអាការៈវិលមុខ នោះបង្ហាញពីការប្រែប្រួលខុសប្រក្រតីនៃសម្ពាធឈាម។
៦. កែងជើងស្ងួត
រោគសញ្ញានេះបង្កឡើងដោយសារកង្វះខាតនៃវីតាមីន A និង E។ ជួនកាលទៀត វាបណ្ដាលមកពីការឆ្លងមេរោគផ្សិត។ បើកែងជើងឡើងប្រេះ និងមានពណ៌លឿងៗ ហើយប្រើប្រាស់ផលិតផលស្បែកនៅតែមិនជា នោះវាបង្ហាញពីបញ្ហាក្រពេញនៅក្នុងរាងកាយ។
៧. ប្រអប់ដៃ និងស្បែកស្ងួត
ជាធម្មតាឲ្យតែខែរងារ នោះស្បែកយើងនឹងឡើងស្ងួត ហើយគ្រាន់តែប្រើប្រាស់ផលិតផលថែរក្សាសម្រស់មួយចំនួននោះវានឹងបាត់ទៅវិញ។ ប៉ុន្តែក្នុងករណីស្បែកស្ងួតគ្រប់ពេល ហើយលាបអ្វីមិនបាត់ នោះអាចជារោគសញ្ញានៃជំងឺទឹកនោមផ្អែម ឬជំងឺក្រពេញទីរ៉ូអ៊ីត។
៨. ប្រអប់ជើងខូចទ្រង់ទ្រាយ
កត្តានេះច្រើនតែកើតឡើងចំពោះស្ត្រីភេទ ព្រោះពួកគេឧស្សាហ៍ពាក់ស្បែកកែងខ្ពស់។
៩. ស្នាមអុជសៗនៅលើធ្មេញ
រោគសញ្ញានេះកើតឡើងដោយសារតែការប្រើប្រាស់ផលិតផល ឬទឹកដែលមានសារធាតុ Flourine ច្រើនពេក។ បើក្នុងករណីស្រាល វាគ្រាន់តែបង្កជាបញ្ហាស្នាមអុជសៗនៅលើធ្មេញ តែបើធ្ងន់ធ្ងរវិញ វានឹងឆាប់ធ្វើឲ្យធ្មេញពុកផុយងាយបាក់។
១០. ជ្រុះសក់
ប្រសិនជាសក់អ្នកជ្រុះច្រើនខុសពីធម្មតាខ្លាំង វាបង្កប់នូវរោគសញ្ញាជំងឺជាច្រើនប្រភេទដូចជា ការឆ្លងមេរោគស្បែក ជំងឺក្រពេញដំណើរការខុសប្រក្រតី និងជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង ជាដើម។ សម្រាប់បញ្ហានេះ គួរទៅពិភាក្សាជាមួយអ្នកជំនាញ៕