​សម្តេច ហ៊ុន សែន បង្ហោះ​សារ ក្រោយកម្ពុជា មាន​អ្នកជា​សះស្បើយ​ពីកូវីដ១៩ អស់​ហើយ

  • 2020-09-11 03:30:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នៅព្រឹកនេះបាន​លើកឡើង​ថា កម្ពុជា ដែលមានករណីជាសះស្បើយពីជំងឺកូវីដ១៩ ទាំងអស់ចំនួន ២៧៤នាក់នោះ គឺ​ជាដំណឹង​ដ៏រីករាយបំផុតសម្រាប់កម្ពុជា។

សម្តេចបានបង្ហោះសារ​លើទំព័រហ្វេសប៊ុកដូច្នេះថា៖ «ខ្ញុំសូមចូលរួមរីករាយជាមួយដំណឹងពីក្រសួងសុខាភិបាលដែលបានបញ្ជាក់ថា នៅក្នុងដំណាក់កាលទី២នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលមានអ្នកជំងឺ ២៧៤ នាក់ គឺមកដល់យប់មិញនេះអ្នកជំងឺទី ២៧៤ ដែលជាអ្នកជំងឺកូវីដ-១៩ចុងក្រោយ បានព្យាបាលជាសះស្បើយហើយ។ នេះជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជាយើង»។

ទោះជាយ៉ាងណា សម្តេចតេជោ​ក៏នៅតែ​អំពាវនាវ​ឱ្យប្រជាពលរដ្ឋ​បន្តចូលរួមថែរក្សាសុខភាពអនាម័យអោយបានល្អ កុំអោយឆ្លងកូវីដ-១៩អោយសោះ។ សូមឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល ហើយពាក់ម៉ាសនៅកន្លែងចាំបាច់ ដូជានៅកន្លែងទីប្រជុំជនដែលមានមនុស្សច្រើនអ៊ូអរដូចជាក្នុងពិធីបុណ្យនៅតាមវត្តអារាមជាដើម៕

អត្ថបទថ្មី
;