បើ​បូក​សរុប​ផ្លូវថ្មីទាំង៣៨ខ្សែ នៅសៀមរាប ដឹងអត់ថាមានប្រវែងប៉ុន្មាន​គីឡូម៉ែត្រ?

  • 2020-09-12 01:25:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យ​ដឹងថា គម្រោង​សាងសង់ផ្លូវ ៣៨ខ្សែ​នៅ​ក្រុងសៀមរាប មាន​ប្រវែងសរុប ៩៨,៣៤គីឡូម៉ែត្រ ដោយ​គម្រោងនេះ​នឹង​បញ្ចប់ការសាងសង់​នៅចុងឆ្នាំ​២០២១។

ផ្លូវកំពុងសាងសង់១ខ្សែនៅខេត្តសៀមរាប (រូបថត៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប)
ការសាងសង់ផ្លូវនេះ គ្រោងនឹងចំណាយ ១៥០លានដុល្លារ ក្នុងនោះ​ក៏​គ្រោង​នឹង​សិក្សាសាងសង់ផងដែរ នូវប្រព័ន្ធលូ ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញានិងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ និងការធ្វើសួននិងដាំដើមឈើ។

សូមជម្រាប​ថា គម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ក្នុងគោលបំណងប្រែក្លាយក្រុងមួយនេះឱ្យក្លាយជាទីក្រុង ដែលពោរពេញដោយសោភ័ណភាព បរិស្ថានល្អ ជំរុញការបង្កើតការងារ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ព្រមទាំងជំរុញកំណើនភ្ញៀវទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិក្រោយវិបត្តិជំងឺ​កូវីដ១៩៕

អត្ថបទថ្មី
;