ស្ថានភាពកូវីដ១៩នៅកម្ពុជា គិតត្រឹមថ្ងៃទី១៤កញ្ញានេះ

  • 2020-09-14 01:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសុខាភិបាល បាន​ឱ្យដឹងនៅថ្ងៃនេះថា កម្ពុជា ពុំមានករណីវិជ្ជមានកូវីដ១៩ថ្មីនោះទេ ហើយ​ក៏មិនមានករណីជាសះស្បើយដែរ។

ដូច្នេះគិតត្រឹមថ្ងៃទី១៤កញ្ញានេះ កម្ពុជា មានករណីឆ្លងសរុប ២៧៥នាក់ ក្នុងនោះជាសះស្បើយ ២៧៤នាក់ ដោយសល់អ្នកជំងឺម្នាក់ ជាបុរសជនជាតិអង់គ្លេស អាយុ ៥៤ឆ្នាំ ជាអ្នកធ្វើដំណើរមកពីអង់គ្លេស ឆ្លងកាត់ប្រទេសហូឡង់ និង​បន្តជើងហោះហើរនៅកូរ៉េខាងត្បូង ដោយមកដល់កម្ពុជា នៅថ្ងៃទី១១​ កញ្ញា ២០២០៕

អត្ថបទថ្មី
;