រដ្ឋមន្រ្តី​រុស្ស៊ី៖ បេឡារុស គឺជាប្រទេសដ៏ល្អដែល​សងបំណុល​យ៉ាង​ទៀតទាត់

  • 2020-09-21 04:03:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Anton Siluanov រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​រុស្ស៊ី បាន​ថ្លែង​ថា ប្រទេស​បេឡារុស គឺជា​អ្នកខ្ចីបុល​ដែលអាចជឿជាក់បាន ពោលគឺ​ការសងបំណុល​ តែធ្វើបាន​ជាទៀងទាត់។

លោក​បាន​បញ្ជាក់​ក្នុងកិច្ចសម្ភាសន៍​ជាមួយប៉ុស្តិ៍ទូរទស្សន៍ Rossiya-1 កាលពីថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២០​ យ៉ាង​ដូច្នេះ​ថា៖ «បេឡារុស គឺ​ជាអ្នកខ្ចី​ដ៏ជឿជាក់របស់យើង។ មិនដែល​មានពេលណា​ ដែល​ប្រទេសនេះ ពន្យារពេល​បង់​សង​បំណុលនោះទេ។ យើងគិត​ថា នោះ​គឺជាអ្នកខ្ចីលុយដ៏ល្អ»។

លោក​រដ្ឋមន្រ្តី​បន្ថែមថា ការ​ឱ្យបេឡារុស ខ្ចីលុយ គឺ​មានផលប្រយោជន៍​សម្រាប់​សេដ្ឋកិច្ចរុស្ស៊ីផងដែរ។ «យើង​នឹង​គាំទ្រ​ទាំង​សេដ្ឋកិច្ចរុស្ស៊ី និង​បេឡារុស។ យើងតែ​លឺ​សំណួរជាច្រើនថា ហេតុអ្វី​រុស្ស៊ី ផ្តល់ប្រាក់កម្ចី​ឱ្យបរទេស ក្នុងស្ថានភាព​ដែលពិបាក​សម្រាប់រុស្ស៊ី? ក្នុងករណីនេះ បេឡារុស គឺ​ដៃគូ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​យ៉ាងជិតស្និទ្ធរបស់យើង»។

សូមជម្រាប​ថា រុស្ស៊ី នឹង​ផ្តល់ប្រាក់កម្ចីទៅបេឡារុស ជាពីរដំណាក់កាល ក្នុងនោះ ១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០ និង ៥០០លានដុល្លារ នៅឆ្នាំ​២០២១៕

ប្រភព៖ TASS

អត្ថបទថ្មី
;