ADB សម្រេចផ្តល់កម្ចីជាង ២៩លានដុល្លារឱ្យកម្ពុជា
- 2020-09-23 02:20:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ADB សម្រេចផ្តល់កម្ចីជាង ២៩លានដុល្លារឱ្យកម្ពុជា
ចន្លោះមិនឃើញ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានអនុម័តហិរញ្ញប្បទានជាង ២៩លានដុល្លារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាតាមរយៈកំណែទម្រង់សំខាន់ៗ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ ជាពិសេសនៅតាមតំបន់ជនបទ ដែលភាគច្រើនពលរដ្ឋក្រីក្ររស់នៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB។
ក្នុងចំណោមប្រាក់កម្ចីនេះ ក្នុងនោះ ២០លានដុល្លារ សម្រាប់ផ្តោតលើគោលនយោបាយដែលនឹងគាំទ្រដល់វិធីសាស្រ្តដើម្បីពង្រឹងផែនការ និងការគ្រប់គ្រងសារពើពន្ធនៃរដ្ឋបាលមូលដ្ឋាន ក៏ដូចជារដ្ឋបាលសាធារណៈ។ ចំណែកកម្ចីប្រមាណ ៩,៣៥លានដុល្លារទៀត សម្រាប់គម្រោងដើម្បីជួយកសាងសាលារដ្ឋបាលមូលដ្ឋានជាតិ ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់មន្រ្តីរាជរដ្ឋាភិបាលក្នុងតំបន់។ លើសពីនេះ រាជរដ្ឋាភិបាល នឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះចំនួន ១,៧លានដុល្លារផងដែរ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា កើនឡើង ៨% ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ ២០១៩ ដោយកាត់បន្ថយភាពក្រីក្រមកនៅត្រឹម ១៣,៥% ក្នុងឆ្នាំ២០១៤។ ប៉ុន្តែពលរដ្ឋកម្ពុជាជាង ៧០% រស់នៅជាមួយចំណូលតិចជាង ៣ដុល្លារក្នុងមួយថ្ងៃ ហើយការទទួលបានសេវាមូលដ្ឋានក៏មិនទាន់ស្មើគ្នាដែរ។ គ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រឈមហានិភ័យធ្ងន់ធ្ងរខណៈជំងឺកូវីដ១៩ បានធ្វើឱ្យមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃវិស័យសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា និងការលំបាកនៃជីវភាពរស់នៅ៕