ស៊ី ជិនពីង និយាយផ្លែផ្កាទៅអាមេរិកថា កុំចង់ធ្វើចៅហ្វាយនាយ​គេក្នុងពិភពលោក

  • 2020-09-23 04:11:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្នុងកិច្ចប្រជុំកម្រិតខ្ពស់​មួយ​របស់​អង្គការ​សហប្រជាជាតិ តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២០២០កន្លងទៅ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាន​និយាយ​ថា គ្មានប្រទេសណាមួយ​ដែល​ត្រូវអនុញ្ញាតឱ្យធ្វើជាចៅហ្វាយនាយគេ​ ឬដើរសម្លុតគំរាម​គេ ក្នុងពិភពលោកនេះឡើយ។

លោក​ថ្លែងយ៉ាងដូច្នេះ​ថា៖ «គ្មាន​ប្រទេស​ណាមួយ មានសិទ្ធិ​គ្រប់គ្រង​កិច្ចសកលតែឯង​ គ្រប់គ្រង​ជោគវាសនា​ប្រទេសដទៃ ឬតែងតែអភិវឌ្ឍ​ឈានមុខគេ​ជានិច្ចលើគ្រប់វិស័យនោះទេ»។ ចិន​គាំទ្រអំណាច​កណ្តាល​របស់ UN ក្នុងកិច្ចការសកល ហើយ​ប្រឆាំង​គ្រប់​សកម្មភាព​ណាដែល​ធ្វើដូចជាចៅហ្វាយគេ​ក្នុងពិភពលោក។

​លោក ស៊ី ជិនពីង ​បន្ត​ទៀត​ថា UN ត្រូវតែរក្សាយុត្តិធម៌ ហើយ​ការគោរព​គ្នា និងស្មើភាព​គ្នា ក្នុងចំណោម​ប្រទេសទាំងអស់ មិនថាប្រទេសតូច ឬធំ គឺ​ជាគោលការណ៍គ្រឹះ​នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

គួរកត់សម្គាល់ថា ទោះជាលោក ស៊ី ជិនពីង​ មិន​បញ្ចេញឈ្មោះប្រទេសដែលលើកឡើង​ខាងលើនេះក៏ដោយ តែគេអាចដឹងពោលគឺសំដៅទៅអាមេរិកតែម្តង ខណៈដែលរដ្ឋបាល​ដូណាល់ ត្រាំ កំពុង​ធ្វើទុក្ខបុកម្នេញដល់​ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួន៕

ប្រភព៖ Chinadaily

អត្ថបទថ្មី
;