តារា​ប្រុស​ស្រី​កូរ៉េ​ដែល​ជា​អ្នក​តំណាង​ឲ្យ​ប្រេន​អន្តរជាតិ លំដាប់​ពិភពលោក

  • 2020-09-24 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខណៈ​ដែល​វិស័យ​សិល្បៈ​កូរ៉េ​កាន់​តែ​រីក​ចម្រើន​នោះ ឥទ្ធិពល​របស់​តារា​ប្រទេស​នេះ​ក៏​គ្រប​ដណ្ដប់​ខ្លាំង​ជាង​មុន​ដូច​គ្នា ដោយ​តារា​ប្រទេស​នេះ​ នៅពេល​នេះ​អាច​ធ្វើ​ជា​អ្នក​តំណាង​សាកលលោក​របស់​ម៉ាក​សំលៀកបំពាក់​ល្បី​ឈ្មោះ​ជា​ច្រើន។

បើ​កាល​ពី​ប្រមាណ​១០​ឆ្នាំ​មុន និយាយ​ពី​អ្នក​តំណាង​ឲ្យ​ម៉ាក​សំលៀកបំពាក់​ល្បី​ៗ​ពី​អឺរ៉ុប គេ​សង្កេត​ឃើញ​ថា មាន​តែ​តារា​ហូលីវូដ និង​អឺរ៉ុប​នោះ​ទេ ដែល​មាន​សំណាង​បាន​ធ្វើ​តំណែង​នេះ។ យ៉ាងណាក្ដី នៅ​ពេល​ដែល​វិស័យ​ចម្រៀង KPOP និង​រឿង​​ភាគ​កូរ៉េ​កាន់​តែ​ល្បី​ឈ្មោះ​នោះ សិល្បករ​ប្រទេស​នេះ​រឹត​តែ​មាន​ឥទ្ធិពល​លើស​ពី​មុន។ ជាក់​ស្ដែង នៅ​ពេល​នេះ​តារា​កូរ៉េ​អាច​ធ្វើ​ដល់​តំណាង​ម៉ាក​សំលៀកលំដាប់ពិភពលោក​​តែ​ម្ដង។ ខាង​ក្រោម​នេះ​គឺ​ជា​តារា​កូរ៉េ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​អ្នក​តំណាង​របស់​យីហោ​លំដាប់​ពិភពលោក។

១. Chanyeol និង Irene តំណាង​របស់ Prada

២. Baekhyun តំណាង​របស់ Burberry

៣. Lisa និង Suho តំណាង​របស់ Bvlgari

៤. Jun Ji Hyun តំណាង​របស់​ Alexander McQueen

៥. G-Dragon និង Jennie តំណាង​របស់ Chanel

៦. Lisa តំណាង​របស់ CELINE

៧. Suzy តំណាង​ខោអាវ​របស់ Dior, Jisoo តំណាង​គ្រឿង​សំអាង​របស់ Dior

៨. Rosé តំណាង​របស់ YSL

៩. Kai និង IU តំណាង​របស់ Gucci

១០. Song Hye Kyo តំណាង​របស់គ្រឿង​អលង្ការ Chaumet

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;