ផ្លូវថ្មី៣៨ខ្សែ! រដ្ឋបាលខេត្តទុកពេល ១០ថ្ងៃ ឱ្យរុះរើសំណង់រំលោភលើដីចំណីផ្លូវស្ទឹងសៀមរាប

  • 2020-09-25 06:15:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាលខេត្តសៀមរាប បាន​ប្រកាស​នៅ​ថ្ងៃ​ទី ២៥ កញ្ញា នេះ​ថា នឹង​ទុករយៈពេល ១០ថ្ងៃ សម្រាប់​ការ​រុះរើ​សំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និង​ដី​ចំណី​ស្ទឹងសៀមរាប​សម្រាប់​ការ​អនុវត្ត​គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្ស នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្ស ក្នុង​គោល​បំណង​ឱ្យការ​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវទាំង ៣៨ខ្សែ អាចប្រព្រឹត្តទៅបានដោយរលូន និង សម្រេច​តាមផែនការ រដ្ឋបាលខេត្ត សូម​ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋសហការរុះរើសំណង់របស់ខ្លួនដោយខ្លួនឯង ក្នុងរយៈពេល ១០ ថ្ងៃ គិត​ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ជាកំហិត ហើយ​មន្ត្រី​ជំនាញ​នឹងចុះសហការវាស់វែងជូននិងប្អូនប្រជាប ប្រជាពលរដ្ឋឡើយ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏ដូច​ជា​គណៈកម្ម​ការ​អន្តរ​ក្រសួង​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​រាល់​ស្មារតី​ចូល​រួម ដើម្បីអនុវត្តការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ឱ្យ​ប្រព្រឹត្ត​ទៅ​បាន​រលូន​ស្រប​តាម​ផែនការ និងទាន់ពេលវេលា៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

អត្ថបទថ្មី
;