១ខែ​មុន​កើត​ជំងឺ​គាំង​បេះដូង រាងកាយ​អ្នក​នឹង​បង្ហាញ​សញ្ញា​ព្រមាន​ទាំង​៨​នេះ!

  • 2020-09-29 02:02:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គាំង​បេះដូង​គឺ​ជា​ប្រភេទ​ជំងឺ​​ធ្ងន់ធ្ងរ​បំផុត ដែល​អាច​ប្រល័យ​ជីវិត​អ្នក​គ្រប់​ពេល​វេលា​ដោយ​មិន​ដឹង​ខ្លួន។ ​រោគ​សញ្ញា​សំខាន់​ៗ​នៃ​ជំងឺ​​គាំង​បេះដូង​​រមែង​កើត​ឡើង​រយៈពេល​១​ខែ​មុន ឬ​តិច​ជាង​នេះ​ ដែល​យើង​ចាំ​បាច់​គួរ​តែង​យល់​ដឹង​ឲ្យ​បាន​ផ្ចិតផ្ចង់​ជាទី​បំផុត។ ជាទូទៅ​ រោគ​សញ្ញា​បង្ហាញ​ដំបូង​នៃ​ជំងឺ​​គាំងបេះដូង​មាន​ដូចជា៖

១. ឧស្សាហ៍​នឿយហត់​ខ្លាំង

រោគសញ្ញា​បែប​នេះ​ច្រើន​តែ​កើត​ឡើង​ចំពោះ​ស្ត្រី​ជាង​បុរស។ ការ​នឿយហត់​អស់​កម្លាំង​ដែល​ជា​រោគ​សញ្ញា​ជំងឺ​គាំង​បេះដូង​មិន​បង្ក​ឡើង​ដោយសារ​តែ​ការ​ធ្វើ​ការងារ​ហួសហេតុ ឬ​​ពាក់ព័ន្ធ​នឹង​​បញ្ហា​​​​​​​​ផ្លូវ​ចិត្ត​ឡើយ តែ​វា​កើត​​ឡើង​បែប​ខុស​ពី​ប្រក្រតី ពោល​គឺ​នៅ​សុខៗ​មាន​ការ​​នឿយហត់​​ជា​ខ្លាំង​សូម្បី​តែ​​រឿង​តិចតួច​ដូចជា​រៀបចំ​កន្លែង​ដេក ទៅ​ងូតទឹក ក៏​គ្មាន​កម្លាំង​កំហែង​ទៅ​ធ្វើ​ដែរ។

២. ឈឺ​ពោះ

ការ​ចុក​ឈឺ​នៅ​ផ្នែក​ពោះ​ក៏​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​គាំង​បេះដូង​ផង​ដែរ។ ការ​ឈឺ​នេះ​មិន​បណ្ដាល​មក​ពី​ការ​បរិភោគ​អាហារ​ខុស ឬ​ជំងឺ​ក្រពះ​ឡើយ។ អាការៈ​​​នេះ​អាច​ឈឺ​បាត់ៗ​ក្នុង​រយៈពេល​ខ្លី។

៣. ដេក​ពុំ​លក់

ស្ត្រី​ដែល​ប្រឈម​នឹង​ជំងឺ​គាំង​បេះដូង​ច្រើន​តែ​លេច​ចេញ​នូវ​រោគ​សញ្ញា​​​គេង​ពុំ​លក់ បូក​រួម​ទាំង​ការ​ធុញថប់​ផ្លូវ​អារម្មណ៍ និង​ការ​ឆាប់​ភ្លេច​ភ្លាំង។

៤. ថប់ៗ​ដង្ហើម

រោគ​សញ្ញា​បែប​នេះ​អាច​បង្ហាញ​ប្រាប់​រយៈពេល​៦​ខែ​មុន​នឹង​កើត​មាន​ជំងឹ​គាំង​បេះដូង។ វា​​ធ្វើ​ឲ្យ​អ្នក​ពិបាក​ខ្លាំង​ក្នុង​ការ​ដក​ដង្ហើម​ធំ​ម្ដងៗ និង​វិល​មុខ​រក​ខ្យល់ ជា​ដើម។

៥. ជ្រុះ​សក់

រោគសញ្ញា​​ច្រើន​កើត​ចំពោះ​បុរស​វ័យ​ជាង​៥០​ឆ្នាំ។

៦. ចង្វាក់​បេះដូង​លោត​ខុស​ធម្មតា

ជាធម្មតា រោគ​សញ្ញា​នៃ​ចង្វាក់​បេះដូង​លោត​​ញាប់​មិន​ប្រក្រតី​មាន​រយៈពេល​ប្រមាណ​ពី ១ទៅ​​២​នាទី ដែល​បណ្ដាល​ឲ្យ​​កើត​មាន​អាការៈ​វិល​មុខ និង​នឿយហត់​ខ្លាំង​បំផុត។ គួរ​គប្បី​ទៅ​មន្ទីរពេទ្យ​​ជា​បន្ទាន់។

៧. បែក​ញើស​ច្រើន

ការ​បែក​ញើស​នេះ​មិន​បង្ក​ឡើង​ដោយសារ​កត្តា​សីតុណ្ហភាព​ឡើយ ពោល​គឺ​នៅ​សុខៗ​ស្រាប់​តែ​បែក​ញើស​​ជោគជាំ​ឡើង​ស្អិត​ពេញ​ខ្លួន​តែ​ម្ដង ហើយ​ជួន​កាល​វា​មាន​អាការៈ​ដូចជា​ជំងឹ​ផ្ដាសាយ​អ៊ីចឹង​ដែរ។ រោគ​សញ្ញា​នេះ​ច្រើន​តែ​កើត​ទៅ​លើ​ស្ត្រី​ភេទ។

៨. ឈឺ​ទ្រូង

ការ​ឈឺ​ទ្រូង​នេះ​កើត​ឡើង​ទៅ​លើ​បុរស​ច្រើន​ជាង​ស្ត្រី ហើយ​ជា​រោគ​សញ្ញា​ព្រមាន​ដ៏​សំខាន់​មួយ​មិន​គួរ​ព្រងើយកន្តើយ​ឡើយ។ ​​​ការ​ឈឺ​ទ្រូង​នេះ​​​អាច​​កើត​ឡើង​ព្រម​គ្នា​ជាមួយ​​​​​​​​​អាការៈ​ឈឺ​ដៃ​(ម្ខាង​ឬ​ទាំង​សងខាង) ថ្គាម​ក្រោម ក ស្មា និង​ពោះ ជា​ដើម។

សូម​បញ្ជាក់​ថា កត្តា​ប្រឈម​នៃ​ការ​កើត​មាន​ជំងឺ​គាំង​បេះដូង​មាន​ដូចជា ការ​​ឡើង​ទម្ងន់ កង្វះ​​​​​ការ​ហាត់​ប្រាណ និង​ការ​ជក់​បារី​ ជាដើម៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;