ស្រ្តីខ្មែរម្នាក់ រកឃើញ​ថាមានផ្ទុកកូវីដ១៩ នៅបាត់ដំបង ក្រោយចាកចេញពីភ្នំពេញ

  • 2020-10-02 01:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសុខាភិបាល បាន​ប្រកាសឱ្យដឹងនៅព្រឹកនេះថា កម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ១៩ម្នាក់ ដែលកើតឡើងលើស្រ្តីខ្មែរ ធ្វើដំណើរមកពី​អាមេរិក និងបន្តជើងហោះហើរនៅតៃវ៉ាន់ មកដល់កម្ពុជានៅថ្ងៃទី១៦កញ្ញា។ នៅថ្ងៃទី១៩កញ្ញា គាត់បាន​ចាកចេញពីភ្នំពេញ ទៅខេត្តបាត់ដំបង ក្រោយលទ្ធផលតេស្ត​លើកទី១របស់​គាត់​អវិជ្ជមានកូវីដ១៩។ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័កនៅផ្ទះរបស់គាត់​គឺត្រូវនឹង​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២០ ការវិភាគវត្ថុសំណាកលើកទី២ របស់គាត់ គឺទទួលបានលទ្ធផល​វិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ននេះ អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរបង្អែកខេត្តបាត់ដំបង។

អត្ថបទថ្មី
;