ក្រសួងសុខាភិបាល សង្ស័យមនុស្សម្នាក់នៅសៀមរាប ឆ្លងកូវីដ១៩

  • 2020-10-04 01:07:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសុខាភិបាល បាន​ប្រកាសនៅព្រឹកនេះថា កម្ពុជាពុំមានករណីជាសះស្បើយ និង​ពុំមានករណីវិជ្ជមានកូវីដ១៩ថ្មីនោះទេ។ ប៉ុន្តែក្រសួង​បាន​កត់សម្គាល់​ថា មានករណី​ ០១នាក់​ ដែលវត្ថុសំណាករបស់គាត់ត្រូវបានបញ្ជូនពីមន្ទីរពិសោធន៌នៃមន្ទីរពេទ្យខេត្តសៀមរាប​ ពាក់កណ្តាលយប់មិញ​ មកធ្វេីការបញ្ជាក់នូវភាពអាចវិជ្ជមានវីរុសកូវីដ-១៩​ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ រាជធានីភ្នំពេញ​។

ដូចនេះ ក្រសួងសុខាភិបាល​ មិនទាន់អាចរាប់បញ្ចូលក្នុងចំនួនអ្នកមានវីរុសកូវីដ-១៩​ បាននៅឡេីយ​ ដោយរង់ចាំលទ្ធផលនៃការបញ្ជាក់ភាពវិជ្ជមានវីរុសកូវីដ-១៩​ នេះនៅថ្ងៃនេះសិន​ ហេីយក្រសួង​ នឹងជូនព័តមានដល់សាធារណជន​ នៅពេលបានទទួលលទ្ធផលនេះ​ នៅថ្ងៃស្អែកទី០៥​ ខែតុលា​ ឆ្នាំ២០២០​៕

សូមអានលម្អិតបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;