ចេញហើយ! តម្លៃឡាន Toyota Camry Hybrid ឆ្នាំ២០២១ លក់ថោកជាងឆ្នាំមុន!

  • 2020-10-05 02:05:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្វីវារថយន្តតួខ្ពស់កំពុងតែទទួលបានការពេញនិយមខ្លាំង ប៉ុន្តែរថយន្ត Toyota Camry នៅតែរក្សាស្ថេរភាពក្នុងការលក់របស់ខ្លួនដដែល។ កាលពីឆ្នាំមុន Toyota លក់រថយន្ត Camry ដាច់បានចំនួន ៣៣៦ ៩៧៨គ្រឿងឯណោះ។ នៅសហរដ្ឋអាមេរិក។

ដោយឡែកសម្រាប់ Camry ឆ្នាំ២០២១ នេះវិញ វាទទួលបានប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 2.5 មកស្តង់ដារ ព្រមទាំងតម្លៃប្រែប្រួលគួរឲ្យគត់សម្គាល់ថែមទៀតផង។

រថយន្តតាមគេហទំព័រ Roadshow បានឲ្យដឹងថា រថយន្ត Camry Hybrid ឆ្នាំ២០២១ នឹងមានតម្លៃថោកជាង ឆ្នាំ២០២០ រហូតដល់ទៅ ១ ១៦០ដុល្លារ។ នេះមានន័យថា Camry Hybrid ថ្មីនឹងមានតម្លៃចាប់ពី ២៨ ២៦៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Toyota Camry Hybrid មានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង គួបផ្សំជាមួយម៉ូទ័រអគ្គិសនីមួយ និងកញ្ចប់អាគុយ Hybrid មួយ ដែលបង្កើតកម្លាំងបានសរុប ២០៨សេះ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;