ការងារចំនួន២ ​នៃ​គម្រោងសង់ផ្លូវ ៣៤ខ្សែ នៅក្រុងព្រះសីហនុ សម្រេចបាន ១០០% ហើយ

  • 2020-10-05 06:25:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ងារចាក់បេតុង និង​ដាក់លូ នៃគម្រោងសង់ផ្លូវ ៣៤ខ្សែនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សម្រេចបាន​ ១០០% ហើយ។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​គណៈកម្មាធិការជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរសមុទ្រកម្ពុជា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ​២០២០នេះ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ការងារផ្សេងទៀត​ក្នុងគម្រោងនេះ សម្រេចបានលទ្ធផលដូចខាងក្រោម៖

-ការងារ​រៀបចំ​ប្រព័ន្ធលូ​រណប​សម្រេចបាន ៣០,៥៤%

-ការងាររៀបចំ​ខឿនក្រានីតសម្រេចបាន ៨៥,៨៣%

-ការងាររៀបចំ​កម្រាលក្រានីតសម្រេចបាន ៤៩,៦៧%

-ការងារ​ដំឡើង​បង្គោលភ្លើង​តាមដងផ្លូវសម្រេចបាន ៨០,២៨%

-ការងារ​បំពាក់អំពូលភ្លើងតាមដងផ្លូវសម្រេចបាន ៦៧,៧៥%

-ការងារ​បំពាក់កាមេរ៉ាសុវត្ថិភាព​សម្រេចបាន ១៥%

-ការងារដំឡើង​ភ្លើងស្តុបចរាចរណ៍​សម្រេចបាន ៤៥%

-ការងារដាំដើមឈើ និងផ្កាក្រដាសសម្រេចបាន ៥០,១០%៕

ប្រភពរូបថត៖ ក្រសួងដែនដី

អត្ថបទថ្មី
;