សម្តេច ហ៊ុន សែន ស្នើឱ្យ​អង្គការ​សុខភាព​ពិភពលោក កុំបំភ័យ​​តួលេខ​អ្នកឆ្លងកូវីដ

  • 2020-10-07 01:32:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្នើសុំឱ្យ​អង្គការ​សុខភាព​ពិភពលោក កុំព្រមានអំពី​តួលេខថា អ្នកឆ្លងជំងឺកូវីដ១៩ នឹងកើនដល់ ១០% នៃចំនួន​មនុស្ស​ទាំងអស់​ក្នុងពិភពលោក។ ការថ្លែងនេះ ធ្វើឡើង​ក្នុងពិធីសម្ពោធ​ដាក់ឱ្យដំណើរការ​មជ្ឈមណ្ឌល​កម្សាន្ត ព្រីនស៍ ម៉ាណ័រ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ​២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេចបាន​មានប្រសាសន៍​យ៉ាងដូច្នេះថា៖

«បើយោងទៅលើប្រធានអង្គការសុខភាព​ពិភពលោក ចេញមកព្រមាន​ក្នុងរយៈប៉ុន្មានថ្ងៃនេះ ថាពិភពលោកអាចមានអ្នកឆ្លង ដល់ ១០% នៃមនុស្ស។ ខ្ញុំគិតថា ងាប់ហើយ ដោយសារប្រជាជនឥឡូវមានប្រមាណជាង ៧ពាន់លាននាក់ ចឹង ១០% ស្មើនឹង ៧០០លាននាក់។ យើង ១៦លាននាក់ គ្រាន់តែ ១០% វាស្មើនឹង ១លាន ៦សែននាក់ វាមិនងាប់។ អ៊ីចឹងអង្គការសុខភាព​ពិភពលោកអើយ ខ្ញុំសូមអង្វរ កុំបំភ័យហួសហេតុពេកអី ខ្ញុំដូចមិនជឿទេអាហ្នឹង និយាយឱ្យត្រង់ហ្មង។ ជួនកាលបំភ័យខ្លាំងពេក អាវ៉ាក់សាំងហ្នឹង វាទៅមិនរួច។ ១០% ហ្នឹង ផែនដីរង្គើហ្មង»៕

អត្ថបទថ្មី
;