មណ្ឌលឆៀកយានយន្តសាខាកំបូល សម្ភោធឱ្យប្រើជាផ្លូវការហើយ

  • 2020-10-08 02:31:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៃមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) សាខាកំបូល រាជធានីភ្នំពេញ។ ពិធីសម្ភោធនេះធ្វើ​ឡើង កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

មណ្ឌលឆៀកថ្មីនេះមានផ្ទៃដីប្រមាណជិត១ហិកតា សាងសង់ឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២០ និងរួចរាល់ ជាស្ថាពរនៅចុងខែកក្តដា ឆ្នាំ២០២០ មណ្ឌលនេះរួមមានសំណង់អគារដែលបំពាក់ដោយឧបករណ៍ឆៀកចំនួនពីរខ្សែថ្មី ស៊េរីឆ្នាំ២០១៩ ផលិតនៅប្រទេសចិន ក្នុងនោះរួមមានឧបករណ៍វាស់ផ្សែងសាំង វាស់ផ្សែង ម៉ាស៊ូត វាស់ល្បឿន វាស់ស៊ីផ្លេ វាស់លំងាកចង្កូត វាស់បាច់ពន្លឺហ្វាកូត ថ្លឹងទម្ងន់យាន និងវាស់កម្លាំង ហ្វ្រាំង និងមើលដោយភ្នែក៖ មើលជុំវិញយាន មើលបាតយាន ក្នុងយាន និងប្រព័ន្ធម៉ាស៊ីន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនថា បន្ទាប់ពីការអនុវត្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រជាពលរដ្ឋ មានការភ្ញាក់រលឹក ច្រើន ហើយបច្ចុប្បន្ននេះមានទិន្នន័យ យានយន្តផុតសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេស ប្រមាណ ២៨%។ លោកក៏បាន បញ្ជាក់ផងដែរថា មកទល់ពេលនេះយើងបាន ធ្វើការផ្ញើសារ SMS ចេញទៅក្រើនរម្លឹកម្ចាស់យានយន្ត ប្រមាណ ១២ ០០០​នាក់ហើយ ហើយក្រសួងក៏បន្តផ្ញើសារនេះដើម្បីជូនដំណឹងទៅកាន់ពួកគាត់ផងដែរ សំដៅចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

បច្ចុប្បន្ននេះមានមណ្ឌលឆៀកយានយន្តសរុបចំនួន ១៥កន្លែង និងឆៀកចល័ត ៣គ្រឿង ក្នុងនោះរាជធានី ភ្នំពេញមាន ៦កន្លែង និង៩កន្លែងនៅតាមខេត្តចំនួន៩ដូចជា៖ ខេត្តបាត់ដំបង កំពង់ចាម សៀមរាប ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ក្រចេះ រតនគិរី និងខេត្តព្រះវិហារ ដោយឡែកឆៀកចល័ត៣គ្រឿងកំពុងធ្វើ ប្រតិបត្តិការឆៀករបស់ខ្លួននៅតាមខេត្តឆ្ងាយៗមួយចំនួនដែលមិនទាន់មាន​មណ្ឌល​ឆៀក និងគ្រោងស្ថាបនាទីតាំងចំនួន៤កន្លែងទៀតនៅឆ្នាំ២០២១ និង២០២២ នៅតាមបណ្តានានាដូចជា៖ ខេត្តកំពង់ធំ ស្វាយរៀង បន្ទាយមានជ័យ និងខេត្តកំពត៕

អត្ថបទថ្មី
;