ខ្យល់ព្យុះឈ្មោះ «សូដែល» នឹង​ឆ្លងកាត់ចូលកម្ពុជា នៅចុងសប្តាហ៍នេះ

  • 2020-10-13 01:35:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យដឹងនៅថ្ងៃទី១៣តុលានេះថា ក្នុងរង្វង់​ថ្ងៃទី១៦-១៧តុលា ព្យុះទី១៧ ឈ្មោះ សូដែល (SAUDEL) នឹងកើតឡើង ហើយ​ចូលប្រទេស​វៀតណាម​ត្រង់ចំណុចគីញើន (Qui Nhon) រួច​បន្ថយ​ឥទ្ធិពល​ជាបន្តបន្ទាប់ ដោយ​បន្តឆ្លងកាត់​ចូល​កម្ពុជា​តាមខេត្តរតនគិរីនាថ្ងៃទី១៨-១៩តុលា ក្នុង​កម្លាំង​ជាវិសម្ពាធ និងសម្ពាធទាប។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ស្ថានភាព​បែបនេះធ្វើឱ្យបណ្តាខេត្ត​នៅតំបន់​វាលទំនាប​កណ្តាល តំបន់ជាប់ជួរភ្នំដងរែក តំបន់​ខ្ពង់រាបឦសាន និង​តំបន់​មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់រាយប៉ាយ។ ជាមួយគ្នានេះ ក្រសួង​ក៏បានក្រើនរំលឹក​ឱ្យប្រុងប្រយ័ត្នចំពោះ​ជំនន់ទឹកភ្លៀងផងដែរ៕

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;