រកឃើញ​អ្នកឆ្លងកូវីដថ្មីថ្ងៃនេះ ខណៈអ្នកដំណើរជាមួយអ្នកជំងឺ មានចំនួន ១០៦នាក់

  • 2020-10-20 01:08:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសុខាភិបាល បាន​ប្រកាស​ឱ្យដឹងនៅព្រឹកនេះថា កម្ពុជាមានករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន២នាក់ ដែលជាប្តីប្រពន្ធជនជាតិខ្មែរ មាន​អាសយដ្ឋាន​នៅខេត្តកំពង់ធំ ជាអ្នកដំណើរមកពីអ៊ីរ៉ាក់ ឆ្លងកាត់​ក្រុងដូហា បន្តជើងហោះហើរនៅកូរ៉េខាងត្បូង និងបានមកដល់កម្ពុជានៅថ្ងៃទី១៨ តុលា ២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

អ្នកដំណើរផ្សេងទៀតតាមយន្តហោះ​ជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១០៦នាក់ ដែលលទ្ធផលរបស់ពួកគេគឺអវិជ្ជមានកូវីដ១៩ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅតាមសណ្ឋាគារមួយចំនួន និង​មណ្ឌលកងទ័ពជើងអាកាស។

គិតមកត្រឹមថ្ងៃទី២០តុលានេះ កម្ពុជាមានករណីឆ្លងកូវីដ១៩សរុបចំនួន ២៨៥នាក់ ក្នុងនោះជាសះស្បើយ ២៨០នាក់៕

អត្ថបទថ្មី
;