សម្តេច ហ៊ុន សែន៖ កំពុងទឹកជំនន់ផង កូវីដផង កុំមករញ៉េរញ៉ៃ

  • 2020-10-21 01:58:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមានចាត់វិធានការ​ដល់ក្រុមអ្នក​ដែលមានផែនការប្រមូលផ្តុំ​គ្នាធ្វើបាតុកម្ម និង​​ដាក់ញត្តិ​នៅ​រាជធានីភ្នំពេញ នាថ្ងៃទី២៣តុលាខាងមុខ ដែលត្រូវជាខួបកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងពេលសម្តេចអញ្ជើញ​ចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ​ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ​២០២០នេះ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

សម្តេច​បាន​បញ្ជាក់​ដូច្នេះថា៖ «កំពុងទឹកជំនន់ផង កូវីដផង កុំមករញ៉េរញ៉ៃ។ ហើយកុំទៅលើកម្រាមដៃ៣ អី ចូលរួមជាមួយថៃ ឃើញថៃគេដាក់ត្រឡប់មកវិញថា កុំជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ថៃ»។

សម្តេចបន្ថែមថា រាជរដ្ឋាភិបាលបាន​កំណត់​មុខសញ្ញា​នៃផែនការធ្វើបាតុកម្មនេះរួចហើយ៕

អត្ថបទថ្មី
;