ផ្លូវក្រវាត់ក្រុងទី៤ សិក្សា​ចប់ហើយ មាន​ប្រវែង​ជិត ២០០​គីឡូម៉ែត្រ ឆ្លងកាត់​ខេត្ត៤

  • 2020-10-21 02:41:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវ​ខ្សែក្រវាត់ក្រុង​ទី៤ ត្រូវបាន​ក្រុមហ៊ុន​សាជីវកម្ម​ស្ពានថ្នល់ចិនសិក្សា​ចប់សព្វគ្រប់ហើយក្នុងឆ្នាំ​២០២០នេះ ដោយផ្លូវនេះ​មានប្រវែងសរុប ១៩៥គីឡូម៉ែត្រ​ឆ្លងកាត់​ខេត្តចំនួន៤ គឺកំពង់ស្ពឺ (៣ស្រុក) តាកែវ (១ស្រុក) កណ្តាល (៨ស្រុក) និង​ព្រៃវែង (២ស្រុក)។ នេះបើតាមការ​បញ្ជាក់​របស់​លោក លីម ស៊ីដេនីន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​សិក្ខាសិលា​ពិគ្រោះ​យោបល់​ស្តីពីការជ្រើសរើស​ផ្លូវក្រវាត់​ទី៤ ការ​គ្រប់គ្រង និង​ការទប់ស្កាត់​ការទន្ទ្រាន​ដី​ចំណីផ្លូវ តម្រូវការហេដ្ឋារចនាសម្ព័ន្ធ​នៃប្រព័ន្ធ​ចម្រោះទឹកកខ្វក់ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោក​បន្តថា ផ្លូវ​ក្រវាត់ក្រុង​ទី៤ ជាផ្លូវមួយ​មាន​សារៈសំខាន់ ក្នុងចូលរួម​ចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត។

សូមជម្រាប​ថា សិក្ខាសាលា​នេះ ត្រូវបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណង ពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ យន្តការការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ និងតម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការពិគ្រោះយោបល់ ជាមួយបណ្តាក្រសួងពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍អំពីផលប៉ះពាល់លើ​អនុវត្តគម្រោងនេះ និងដើម្បីប្រមូលធាតុចូលបន្ថែមឱ្យគ្រប់ជ្រុងជ្រោយ សម្រាប់ការអនុវត្តគម្រោងផ្លូវក្រវាត់ក្រុងទី៤នេះមានភាពរលូន និងប្រសិទ្ធភាពខ្ពស់។

លោក​រដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរថា ក្រៅពីការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ​តាមដងផ្លូវខុសច្បាប់​ ឬការទន្ទ្រាន យកដីចំណីផ្លូវយកមកគ្រប់គ្រងធ្វើឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បង្កឱ្យ​កកស្ទះ​ដល់ហេដ្ឋា​រចនាសម្ព័ន្ធ​​ប្រព័ន្ធលូបង្ហូរទឹក​ ប្រជាពលរដ្ឋនៅតាមបណ្ដាទីប្រជុំជន ឬទីក្រុង​បានធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងកាក់សំណល់ ការសម្អាតបរិស្ថានថែមទៀតផង៕

អត្ថបទថ្មី
;