ទូតចិន និង​មន្រ្តីតៃវ៉ាន់ វាយគ្នា​ដល់​មានរបួស​នៅ​ប្រទេស​ហ្វីជី

  • 2020-10-21 04:38:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្រ្តី​តៃវ៉ាន់ម្នាក់ ត្រូវបាន​អះអាងថា រងរបួសត្រង់ក្បាល​ក្នុង​ការប៉ះទង្គិចគ្នាជាមួយមន្រ្តីទូតចិន នៅប្រទេសហ្វីជី កាលពីដើមខែតុលានេះ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

បើ​តាម​លោកស្រី Joanne Ou អ្នកនាំពាក្យ​ក្រសួងការបរទេសតៃវ៉ាន់ បាន​ប្រាប់ CNN កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២០ថា ហេតុការណ៍​នេះ បានកើតឡើង​នៅថ្ងៃទី៨តុលា ក្នុង​អំឡុង​ពេល​ការិយាល័យ​តំណាង​តៃវ៉ាន់ ប្រចាំនៅក្រុង Suva ប្រទេស​ហ្វីជី បាន​ប្រារព្ធពិធី​ថ្ងៃខួប​កំណើត​តៃវ៉ាន់។

លោកស្រី​ថា ក្នុងអំឡុងពេលប្រារព្ធពីធីនេះ ក៏ស្រាប់តែមាន​មន្រ្តី​ស្ថានទូត​ចិន ២នាក់ សម្រុកចូល​កន្លែង​ប្រារព្ធពិធី ដើម្បី​ថតរូបភ្ញៀវដែល​ចូលរួម។ «ពេល​មន្រ្តីយើងហាមឃាត់ មន្រ្តីចិនទាំងពីរ​ក៏ផ្ទុះហិង្សា​វាយដំធ្វើឱ្យរបួស​ក្បាល​មន្រ្តីយើង ហើយ​ក្រោយមកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ»។

​យ៉ាងណាមិញ ស្ថានទូតចិន នៅហ្វីជី បាន​សេចក្តីថ្លែងការណ៍អះអាងថា មន្រ្តីតៃវ៉ាន់វិញទេ ដែល​បាន​បង្ករឿង​ប្រឆាំងនឹង​មន្រ្តីទូតចិន។ ស្ថានទូតចិន អះអាងថា មន្រ្តីតៃវ៉ាន់បំពេញភារកិច្ចហួសព្រះដែន នៅទីសាធារណៈ។

គួរដឹងថា ហ្វីជីគឺ​ជាប្រទេស​ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដំបូងគេ ដែលទទួលស្គាល់​ប្រទេសចិន ក្នុងឆ្នាំ១៩៧៥។ យ៉ាងណាមិញ ហ្វីជី ក៏នៅបន្តទាក់ទងជាមួយតៃវ៉ាន់ដែរ ប៉ុន្តែត្រូវធ្វើឡើង​តាម​រយៈការិយាល័យតំណាង​តែប៉ុណ្ណោះ មិនឈានដល់​កម្រិតដាក់ស្ថានទូតដូចចិនឡើយ៕

ប្រភព៖ CNN

អត្ថបទថ្មី
;