រកឃើញ​សាកសព​ក្មេងស្រី នៅ​ទឹកធ្លាក់ក្បាលឆាយ​ហើយ

  • 2020-10-22 06:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាលខេត្តព្រះសីហនុ បាន​ឱ្យដឹងថា ក្មេងស្រីដែលធ្លាក់ចូលទឹកជ្រោះ រមណីយដ្ឋានក្បាលឆាយ​ កាលពីរសៀលថ្ងៃទី​ ២១​ ខែតុលា​ ឆ្នាំ២០២០​ សមត្ថកិច្ច​ និងក្រុមសង្គ្រោះ​ បានរកឃេីញសាកសពហើយ នាព្រឹកថ្ងៃទី​ ២២​ ខែតុលា​ ឆ្នាំ២០២០​ នេះ។ ប្រតិបត្តិការរុករកនេះ ធ្វើឡើង​ក្រោមការដឹកនៃបញ្ជាផ្ទាល់ពី​ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ​។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

សូមបញ្ជាក់ថា ក្មេងស្រីរងគ្រោះឈ្មោះ រឿង បញ្ញា អាយុ១៣ឆ្នាំ ជាសិស្ស រៀននៅខេត្តបាត់ដំបង បច្ចប្បន្នស្នាក់បណ្ដោះអាសន្ននៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ថ្ម រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ស្ថិតនៅសង្កាត់១ ក្រុងព្រះសីហនុ​ ពេលមកលេងកំសាន្តជាមួយក្រុមគ្រួសារ កាលពីរសៀលថ្ងៃ២១​ ខែតុលា​ ឆ្នាំ២០២០​៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទថ្មី
;