មីយ៉ាន់ម៉ា ទទួលបានកាដូសព្វាវុធមួយប្រភេទដែលប្រទេសអាស៊ានមិនសូវមាន ពីឥណ្ឌា
- 2020-10-23 01:36:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មីយ៉ាន់ម៉ា ទទួលបានកាដូសព្វាវុធមួយប្រភេទដែលប្រទេសអាស៊ានមិនសូវមាន ពីឥណ្ឌា
ចន្លោះមិនឃើញ
ដើម្បីលើកកម្រិតទំនាក់ទំនងយោធាទ្វេភាគី ឥណ្ឌា បានសម្រេចផ្តល់នាវាមុជទឹកមួយគ្រឿងឱ្យមីយ៉ាន់ម៉ា ខណៈអ្នកវិភាគយល់ឃើញថា នេះជាការបង្កើនឥទ្ធិពលរបស់ឥណ្ឌា មកក្នុងតំបន់ទប់ទល់នឹងចិន។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Anurage Srivastava បានបញ្ជាក់ប្រាប់សារព័ត៌មានកាលពីពេលថ្មីៗនេះថា៖ «កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងដែនសមុទ្រ គឺជាផ្នែកមួយនៃការបង្កើនការតភ្ជាប់ជាមួយមីយ៉ាន់ម៉ា។ ក្នុងបរិបទនេះ ឥណ្ឌានឹងប្រគល់នាវាមុជទឹក Kilo-Class ម៉ាក INS Sindhuvir ទៅកងទ័ពជើងទឹកមីយ៉ាន់ម៉ា»។
នាវាមុជទឹក INS Sindhuvir ជារបស់អតីតសហភាពសូវៀត ត្រូវបានកងទ័ពជើងទឹកឥណ្ឌា យកមកកែច្នៃប្រើប្រាស់ក្នុងឆ្នាំ១៩៨៨។ នាវាដែលមានទម្ងន់ប្រមាណ ៣ពាន់តោននេះ អាចមុជចូលក្នុងទឹកបានដល់ជម្រៅ ៣០០ម៉ែត្រ ជាមួយល្បឿន ៣៣គីឡូម៉ែត្រក្នុង១ម៉ោង។
សូមជម្រាបថា មកដល់ពេលនេះ ប្រទេសអាស៊ានបីប៉ុណ្ណោះដែលមាននាវាមុជទឹករួមមាន វៀតណាម ៦គ្រឿង, ម៉ាឡេស៊ី ២គ្រឿង និងមីយ៉ាន់ម៉ា ១គ្រឿង ហើយបើកបូកទាំងនាវាដែលឥណ្ឌាផ្តល់ឱ្យនេះ១ទៀត គឺមីយ៉ាន់ម៉ា មានដល់ ២គ្រឿងហើយ៕
ចុចអាន៖
-ប្រទេសអាស៊ានណាខ្លះ ដែលមាននាវាមុជទឹក?
-មិនមែនអាមេរិក រុស្ស៊ី ឬចិនទេ ដែលមាននាវាមុជទឹកច្រើនជាងគេបង្អស់ក្នុងពិភពលោកនោះ!