ល្អណាស់! ខេត្តព្រះសីហនុ ចូលក្នុង Top3 ដែលទទួលបានភ្ញៀវច្រើនជាងគេ

  • 2020-11-02 01:34:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា រយៈពេល៣ថ្ងៃ គិតពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ភ្ញៀវទេសចរផ្ទៃក្នុង ដែលរួមមានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសផ្ទៃក្នុង ដែលបានដើរកម្សាន្ត សរុបមាន ៤១៨ ០៨៩នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន៤១៨ ០៩៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង មានចំនួន ៥៩៩៣នាក់។

គោលដៅទេសចរណ៍សំខាន់ៗ មួយចំនួនមាន៖

-ខេត្តសៀមរាប៖ ១១១ ១១១នាក់

-ខេត្តកំពត៖ ៤៩ ៤៦០នាក់

-ខេត្តព្រះសីហនុ៖ ៣៨ ៦៣៧នាក់

-ខេត្តកណ្តាល៖ ២៩,៥៤០នាក់

-ខេត្តកែប៖ ២៣,១២៨នាក់

-ខេត្តកំពង់ស្ពឺ៖ ២០,៧៧៥នាក់

-ខេត្តមណ្ឌលគិរី៖ ១៧,២២៩នាក់

-ខេត្តកោះកុង៖ ១៥,៨៨៧នាក់។

ដោយឡែកក្រៅពីចំនួនជាង៤១ ម៉ឺននាក់ខាងលើ តាមការវាយតម្លៃរបស់អាជ្ញាធររាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ៣០ ម៉ឺននាក់ផ្សេងទៀត ដែលបានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ពិសេសនៅតំបន់កោះពេជ្រ ទស្សនាកាំជ្រួចនៅមាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ និងតំបន់វិមាន ឈ្នះ ឈ្នះ នារយៈពេល២ថ្ងៃកន្លងមក នៃព្រះរាជពិធីបុណ្យអុំទូក។

ជាការកត់សម្គាល់ ដោយពុំមានការប្រារព្ធពិធីអុំទូកផ្លូវការ នៅរាជធានីភ្នំពេញ ហើយតាមបណ្តាខេត្ត ក៏មិនមានការរៀបចំពិធីបុណ្យអុំទូកដូចរាល់ឆ្នាំ និងអាស្រ័យដោយបញ្ហាទឹកជំនន់ ចំនួនភ្ញៀវទេសចរផ្ទែក្នុង មានការថយចុះធៀបឆ្នាំមុន។ បញ្ហាទឹកជំនន់ ក៏បានធ្វើឱ្យការដើរកម្សាន្ត ទៅគោលដៅទេសចរណ៍ មួយចំនួន មានការលំបាក ដូចនៅតំបន់ពាយព្យ (រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងពោធិ៍សាត់) ទទួលបានភ្ញៀវត្រឹមប្រមាណ ២៦ ៤២៦នាក់ ខណៈដែលតំបន់ឆ្នេរសមុទ្រដែលធ្លាប់មានភ្ញៀវទៅកម្សាន្តច្រើន ក៏ទទួលភ្ញៀវបានត្រឹមតែប្រមាណ ១២៧ ១១២នាក់។

ប៉ុន្តែទោះយ៉ាងណា ខេត្តសៀមរាប នៅតែជាគោលដៅពេញនិយម ដោយបានទាក់ទាញភ្ញៀវទេសចរបាន ១១១,១១១នាក់ ដែលភាគច្រើន បានទៅទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានា ក្នុងខេត្តដូចជា តំបន់ប្រាសាទអង្គរវត្ត ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជាជាដើម៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;