ប្រទេស​ក្បែរខាង​កម្ពុជា ចាប់ផ្តើម​ធ្វើតេស្ត​វ៉ាក់សាំង​កូវីដលើសត្វស្វា​ហើយ

  • 2020-11-03 03:12:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​វៀតណាម បាន​ចាប់ផ្តើម​ធ្វើតេស្ត​វ៉ាក់សាំង​កូវីដ១៩ លើ​សត្វ​ស្វាចំនួន ១២ ក្បាល​(ប្រភេទ rhesus macaques)។ ការធ្វើតេស្ត​នេះ ដោយ​ក្រុមហ៊ុន Vabiotech ស្ថិតក្រោម​ចំណុះ​របស់​ក្រសួង​សុខាភិបាល​វៀតណាម នៅ​លើកោះ Reu នៃខេត្ត​ Quang Ninh កាលពី​ចុងខែ​តុលា​កន្លងទៅ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោក Do Tuan Dat នាយកក្រុមហ៊ុន Vabiotech បាន​និយាយ​ថា សត្វស្វាដែល​យកមកធ្វើតេស្ត​គឺមាន​អាយុ​ចន្លោះពី ៣ ទៅ ៥ឆ្នាំ និងមានទម្ងន់ជាង ៣គីឡូក្រាម។ បន្ទាប់ពីចាក់វ៉ាក់សាំងហើយ សត្វស្វាទាំងនេះ នឹងត្រូវ​ឃ្លាំមើល​រយៈពេល ៣ខែ ហើយគំរូឈាមរបស់​ពួកវា​នឹង​ត្រូវ​បញ្ជូនទៅកាន់​ក្រុងហាណូយ ដើម្បី​ធ្វើវិភាគបន្ថែម។

សត្វស្វា​​ទាំងនេះ​នឹង​ត្រូវធ្វើតេស្ត ២ដង ដោយ​ក្នុង១ដង ពួកវា​ត្រូវបាន​បែងចែកជា២ក្រុម។ ១ក្រុមត្រូវបានចាក់វ៉ាក់សាំង និង១ក្រុមទៀត​អត់ចាក់វ៉ាក់សាំងទេ។ បន្ទាប់ពីនោះ ពួកវានឹង​ត្រូវ​ពិនិត្យជាប្រចាំថ្ងៃ។

សូមរំលឹក​ថា កាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុនខាងលើ​ក៏បាន​ធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ លើសត្វកណ្តុររួចមកហើយ។ បន្ទាប់ពី​ធ្វើតេស្តលើសត្វស្វានេះរួច ក្រុមហ៊ុន​នឹង​ស្នើសុំ​រដ្ឋាភិបាល ក្នុងការធ្វើតេស្តលើមនុស្សតែម្តង៕

ប្រភព៖ Vietnam News

អត្ថបទថ្មី
;