តើជំងឺរបេងជាជំងឺតំណពូជមែនឬទេ?

  • 2020-11-03 04:06:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជំងឺរបេង ជាជំងឺឆ្លងដែលបណ្ដលមកពីមេរោគឈ្មោះបាស៊ីលដឺកុក(Bacille de Kock) ។ មេរោគនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈ ការកន្ដាស ការក្អក ឬការនិយាយគ្នា។ ការឆ្លងមានសភាពកាន់តែខ្លាំងនៅពេលដែលយើងនៅក្នុងបន្ទប់បិទជិត គ្មានចរន្តខ្យល់ចេញចូល និងគ្មានពន្លឺគ្រប់គ្រាន់។ នេះជាមូលហេតុដែលជំងឺរបេងតែងកើតក្នុងគ្រួសារទាំងមូលដែលមានសមាជិកដែលកើតរោគរបេង។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

យើងគួរស្វែងរកការពិនិត្យរកជំងឺរបេងនៅពេលមានសញ្ញាដូចជា៖

  • ក្អកលើសពី២១ថ្ងៃ
  • ក្អកមានឈាម
  • ស្រកទំងន់ដោយគ្មានមូលហេតុ
  • ក្ដៅខ្លួនពេលល្ងាច
  • បែកឈើសច្រើនពេលយប់
  • មានសមាជិកក្នុងគ្រួសារកើតជំងឺរបេង។

ជំងឺរបេងពុំមែនជាជំងឺតំណរពូជទេ តែវាជាជំងឺឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈផ្លូវដង្ហើមដោយមេរោគរបេង។ យើងអាចព្យាបាលជំងឺនេះជាសះស្បើយបាន100 % ដោយប្រើថ្នាំប្រឆាំងនឹងមេរោគរបេង។ ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមលោកអ្នកប្រញ៉ាប់មកជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា និងប្រកប​ដោយ​ប្រសិទ្ធភាព៕

ប្រភព៖ មន្ទីពេទ្យកាល់ម៉ែត

អត្ថបទថ្មី
;