ខេត្ត​៣របស់​កម្ពុជា ត្រូវបាន​បោះបង្គោលព្រំដែនបញ្ចប់​ទាំងស្រុង​​ជាមួយ​វៀតណាម

  • 2020-11-03 06:55:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការបោះបង្គោល និង​ខណ្ឌសីមាព្រំដែន​គោកកម្ពុជា ជាមួយនឹង​វៀតណាម​ ត្រូវបាន​បញ្ចប់​ទាំងស្រុង​នៅក្នុងខេត្តចំនួន៣ គឺខេត្តព្រៃវែង ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។ នេះបើតាមការឱ្យដឹងពីលោកស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោយ​កិច្ចប្រជុំរដ្ឋសភា ដែល​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័តយល់ព្រម​លើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោកស្រី​លើកឡើង​ថា នេះជាសមិទ្ឋផលប្រវត្តិសាស្រ្តលើកដំបូង សម្រាប់កម្ពុជាដែលមានសិទ្ឋិ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងព្រំដែនប្រទេសដោយខ្លួនឯង ដើម្បីទុកជាមរតក គ្រប់ជំនាន់តទៅ។

សូម​ជម្រាប​ថា កម្ពុជា មាន​ព្រំដែន​ជាមួយ​វៀតណាម ប្រមាណ ១២៧០​គីឡូម៉ែត្រ។ ខេត្ត​កម្ពុជា​ដែលជាប់​ព្រំដែន​គោក​ជាមួយ​វៀតណាម​រួមមាន ខេត្តកំពត,តាកែវ, កណ្តាល, ព្រៃវែង, ស្វាយរៀង, ត្បូងឃ្មុំ, ក្រចេះ, មណ្ឌលគិរី និងរតនគិរី។

ប្រទេសទាំងពីរ​បាន​ឯកភាព​លើខ្សែព្រំដែន​បាន​ប្រមាណជា ៨៤% និងសល់ ១៦% កំពុងបន្តដោះស្រាយ។

កាលពីខែសីហា ឆ្នាំ​២០២០ កម្ពុជា-វៀតណាម បាន​ប្រគល់ និងទទួល​យកផែនទី​ឋានលេខាព្រំដែនគោកខ្នាត ១/២៥ ០០០។ ផែនទីនេះ ត្រូវបាន​បោះពុម្ពដោយ​ក្រុមហ៊ុន BLOMINFO A/S នៃប្រទេសដាណឺម៉ាក៕

អត្ថបទថ្មី
;