ប្ដី​ប្រពន្ធ Rain វ៉ាមុខ Jun Ji Hyun ក្លាយ​ជា​តារា​មាន​ទ្រព្យ​អចលនទ្រព្យ​ច្រើន​បំផុត ជាង​៧០​លាន​ដុល្លារ

  • 2020-11-04 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជាមួយ​នឹង​ទ្រព្យ​ខាង​អចលទ្រព្យ​សរុប ៧១.៨លាន​ដុល្លារ ប្ដី​ប្រពន្ធ​កំពូល​តារា​ចម្រៀង Rain បាន​ផ្ដួល​សិល្បករ​ជា​ច្រើនផ្សេង​ទៀត ដើម្បី​ក្លាយ​ជា​សិល្បករ​ដែល​មាន​ទ្រព្យ​ដី​ធ្លី​ច្រើន​ជាង​គេ។

មុន​នេះ​បន្តិច កម្មវិធី Live All Year របស់​ប៉ុស្តិ៍ KBS ទើប​តែ​ប្រកាស​តារាង​ឈ្មោះ​សិល្បករ​ដែល​មាន​ទ្រព្យ អចលទ្រព្យ​ច្រើន​ជាង​គេ​សម្រាប់​ឆ្នាំ​នេះ។ តាម​នោះ​ដែរ ទោះ​បី​ជា​ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​សារជំងឺ​កូវីដ​ ១៩ យ៉ាង​ធ្ងន់ធ្ងរ​ក៏​ដោយ តែ​ដី​ធ្លី​របស់​ប្ដី​ប្រពន្ធ​កំពូល​តារា​កូរ៉េ Rain និង Kim Tae Hee នៅ​តែ​ឡើង​ស្រឺតៗ ដោយ​ពួក​គេ​មាន​ដី​ធ្លី​សរុប​ជា​ទឹក​ប្រាក់​គឺ ៧១.៨ លាន​ដុល្លារ។ ដោយ​នៅ​ក្នុង​នោះ​រួម​មាន វីឡា​មួយ​ខ្នង​របស់ Kim Tae Hee ទិញ​កាល​ពី​ឆ្នាំ ២០១២ មាន​តម្លៃ ៣លាន​ដុល្លារ​កន្លះ បាន​កើន​ដល់​ ៥​លាន​ដុល្លារ កាល​ពី​ឆ្នាំ​មុន ហើយ​មក​ដល់​ឆ្នាំ​នេះ ផ្ទះ​នេះ​បាន​ហក់​ដល់ ១៤.៨​លាន​ដុល្លារ​ហើយ។

តាម​កៀក​កិត​ពី​ក្រោយ​កំពូល​ប្ដី​ប្រពន្ធ​ខាង​លើ គឺ​តារា​សម្ដែង​ប្រុស​ជើង​ចាស់ Kwon Sang Woo។ ប្រុស​ស្អាត​ទឹក​ភ្នែក​មាន​ទ្រព្យ​ដី​ធ្លី​សរុប ៧០​លាន​ដុល្លារ ដោយ​ខុស​ពី​ប្ដី​ប្រពន្ធ​ខាង​លើ ដែល​វិនិយោគ​តែ​តំបន់​ទីក្រុង​នោះ លោក​ក៏​ទិញ​ដី​នៅ​តំបន់​ជាយ​ផង​ដែរ។

ត្រូវ​រុញ​ទម្លាក់​ពី ១ មក​លេខ​៣​គឺ​កំពូល​តារា​​សម្ដែង​ស្រី​ជើង​ចាស់ Jun Ji Hyun ជាមួយ​ទ្រព្យ​សរុប ៦៨.៣​ដុល្លារ។ តាម​នោះ​ដែរ ក្នុង​ឆ្នាំ​កន្លង តួ​រឿង​ សង្សារ​ខ្ញុំ​ជា​មនុស្ស​ភពផ្កាយ មិន​បាន​ទិញ​ថែម​ដី​ធ្លី​ឡើយ ដោយ​នាង​ផ្ដោត​ទៅ​លើ​ការ​ជួល​អចលទ្រព្យ​ទាំង​នេះ​វិញ ទើប​ធ្វើ​ឲ្យ​ទ្រព្យ​របស់​នាង​នៅ​ថេរ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;