រុស្ស៊ី ធំជាងគេអ៊ីចឹង តើ​មាន​ម៉ោងខុសគ្នាប៉ុន្មានតំបន់?

  • 2020-11-04 01:34:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រុស្ស៊ី ជាប្រទេសធំជាងគេ​បំផុតក្នុងពិភពលោក លាតសន្ធឹងពីអឺរ៉ុប ដល់​មហាសមុទ្រប៉ាស៊ីហ្វិក។ ផ្ទៃដីដ៏ធំបែបនេះហើយ ទើបធ្វើឱ្យក្នុងប្រទេសរុស្ស៊ី មានម៉ោងមិនដូចគ្នាឡើយ ពោលគឺ​មាន​តំបន់ម៉ោង (Time Zones) ដល់ចំនួន១១ ដូចខាងក្រោម៖

១. ម៉ោង Kaliningrad (UTC+2) គ្របដណ្តប់​ទូទាំងតំបន់ Kaliningrad។

២. ម៉ោង Moscow (UTC+3) គ្របដណ្តប់​លើក្រុងមូស្គូ។

**ឧទាហរណ៍៖ នៅ Kaliningrad ម៉ោង ៧ព្រឹក តែនៅក្រុង​មូស្គូ ម៉ោង ៨ព្រឹក ពោលគឺខុសគ្នា១ម៉ោង។

៣. ម៉ោងSamara (UTC+4) គ្របដណ្តប់​លើ​តំបន់ Astrakhan, Samara, Ulyanovsk និង Saratov ព្រមទាំងសាធារណរដ្ឋ Udmurt។

៤. ម៉ោង Yekaterinburg (UTC+5) គ្របដណ្តប់​លើតំបន់ Bashkortostan, ដែនដី Perm, Kurgan, Orenburg, Sverdlovsk, Tyumen និង Chelyabinsk, Khanty-Mansi និង Yamal-Nenets។

៥. ម៉ោង Omsk (UTC+6) គ្របដណ្តប់លើតំបន់ Omsk។

៦. ម៉ោង Krasnoyarsk (UTC+7) គ្របដណ្តប់លើដែនដី Krasnoyarsk, Altay, Tyva, Kemerovo, Novosibirsk និង Tomsk។

៧. ម៉ោង Irkutsk (UTC+8) គ្របដណ្តប់លើ​តំបន់ Buryatia និង Irkutsk។

៨. ម៉ោង Yakutsk (UTC+9) គ្របដណ្តប់លើតំបន់ Yakutia ភាគខាងលិច, ដែនដី Transbaikal និង​តំបន់ Amur។

៩. ម៉ោង Vladivostok (UTC+10) គ្របដណ្តប់លើតំបន់ Yakutia ភាគកណ្តាល និងដែនដី Maritime (Primorsky)។

១០. ម៉ោង Magadan (UTC+11) គ្របដណ្តប់លើតំបន់ Yakutia ភាគខាងកើត, Magadan និង Sakhalin។

១១. ម៉ោង Kamchatka (UTC+12) គ្របដណ្តប់​លើដែនដី Kamchatka និងតំបន់ Chukotka។ ម៉ោងតំបន់នេះ គឺខុសគ្នា ៩ម៉ោង ពីម៉ោងរុស្ស៊ី៕

ប្រភព៖ rbth

អត្ថបទថ្មី
;