ជៀសវាង​ហានិភ័យ​ស្លាប់​មុន​អាយុ គួរ​ប្រញាប់​ធ្វើ​រឿង​នេះ!

  • 2020-11-23 06:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាព​អសកម្ម​ជា​មូលហេតុ​ចម្បង​នៃ​កត្តា​បង្ក​ឲ្យ​កើត​មាន​ហានិភ័យ​​ខ្ពស់​នៃ​ការ​ស្លាប់​មុន​​អាយុ ជា​ពិសេស​សម្រាប់​មនុស្ស​វ័យ​កណ្ដាល និង​មនុស្ស​​វ័យ​ជរា។ ភាព​អសកម្ម​ទាំង​នោះ​មាន​ដូចជា​ការ​អង្គុយ​ជាប់​មួយ​កន្លែង​រយៈពេល​យូរ​ដល់ ៩ម៉ោង​កន្លះ ឬ​ច្រើន​ជាង​នេះ​ក្នុង​១​ថ្ងៃៗ ដោយ​មិន​រាប់​បញ្ចូល​ពេល​វេលា​គេង​​យប់​នោះ​ឡើយ។ នេះ​បើ​យោង​តាម​របាយការណ៍​សិក្សា​មួយ​​នៅ​ក្នុង​សៀវភៅ​វេជ្ជសាស្ត្រ BMJ។

ដំណោះស្រាយ​ដើម្បី​បញ្ចៀស​​អត្រា​ស្លាប់​មុន​អាយុ​គឺ​គួរ​បញ្ចេញ​កម្លាំង​ពលកម្ម​ឲ្យ​បាន​ទៀងទាត់។ ការ​ចម្អិន​ម្ហូប បោក​សម្លៀក​បំពាក់ ឬ​កិច្ចការ​ផ្ទះ​​តូចតាច​អាច​ចាត់​ទុក​ជា​ការ​បញ្ចេញ​កម្លាំង​ពលកម្ម​កម្រិត​ស្រាល​បាន។ ដោយ​ឡែក​ការ​បញ្ចេញ​កម្លាំង​ពលកម្ម​កម្រិត​ធ្ងន់​មាន​ដូចជា ការ​រត់​ហាត់​ប្រាណ ឬ​ការ​​លើក​ដុំ​ដែក ជា​ដើម។ ការ​បញ្ចេញ​កម្លាំង​ពលកម្ម​កម្រិត​ស្រាល​គួរ​ធ្វើ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ១៥០​នាទី​ក្នុង​១​សប្ដាហ៍ ខណៈ​ដែល​កម្រិត​ធ្ងន់​វិញ​គួរ​ធ្វើ​យ៉ាង​ហោច​ណាស់ ៧៥​នាទី​ក្នុង​១​សប្ដាហ៍។

ការ​បញ្ចេញ​កម្លាំង​ពលកម្ម​​ឲ្យ​បាន​ត្រឹមត្រូវ​និង​ទៀង​ទាត់​ល្អ​នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ​បាន​៥​ដង បើ​ធៀប​នឹង​អ្នក​​ដែល​អសកម្ម​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ៕

ប្រភព៖ CBSNews ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;