ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ! ធ្វើអស់ ១ដុល្លារ តែបាន​ផល​ប្រយោជន៍មកវិញ ៣ដុល្លារ

  • 2020-11-23 03:47:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​ស្ថិតិ​ដែល​សិក្សា​ពាក់ព័ន្ធដោយ​ប្រទេសចិន បង្ហាញ​ថា តម្លៃវិនិយោគ​លើការ​សាងសង់ផ្លូវល្បឿនលឿន​ មួយ​ដុល្លារ​អាចផ្តល់​ផលប្រយោជន៍​ដល់សង្គមវិញ​ក្នុងតម្លៃប្រហែល​៣ដុល្លារ។ នេះបើតាម​ការបង្ហោះ​នៅលើទំព័រហ្វេសប៊ុកមួយឈ្មោះ «ផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ» កាលពី​ពេលថ្មីៗនេះ។

ប្រភព​ហ្វេសបុកនេះ បន្តថា ផ្លូវ​ល្បឿនលឿន​ដែលអាច​ឱ្យ​យានយន្ត​បើកបរ​ដល់​ល្បឿន ១០០ គីឡូម៉ែត្រ​ក្នុង១ម៉ោង នឹងភ្ជាប់រាជធានីភ្នំពេញ និង​ក្រុងព្រះសីហនុ ក្នុងរយៈពេល ២ ម៉ោងដែលនឹងជំរុញយ៉ាង​ខ្លាំងដល់ការ​អភិវឌ្ឍសេដ្ឋកិច្ច​កម្ពុជា។

បើតាម​ការឱ្យដឹង​នាពេលកន្លងមក​របស់​ទំព័រហ្វេសប៊ុកខាងលើ គម្រោង​ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានខិតខំប្រឹងប្រែងបណ្តុះបណ្តាលពង្រឹងការងារនិងជំនាញដល់បុគ្គលិកក្នុងស្រុកជាបន្តបន្ទាប់។

គម្រោង​បានជំរុញក្នុងការជ្រើសរើសបុគ្គលិកក្នុងស្រុកមកបម្រើ​ការងារ បច្ចុបន្បន្នគម្រោងសាងសង់នេះមានបុគ្គលិកជនជាតិខ្មែរ​សរុបទាំងអស់ជាង២៣០០​នាក់ ស្មើ​ប្រមាណ ៧៥,៣% នៃ​បុគ្គលិក​ក្នុងគម្រោង​ទាំងមូល។

សូមជម្រាប​ថា គម្រោង​ផ្លូវល្បឿនលឿន​ ភ្នំពេញ-ក្រុងព្រះសីហនុ តម្លៃប្រមាណ ២ពាន់លានដុល្លារ មាន​ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ។ ផ្លូវនេះ​មាន ៤គន្លង (២ទៅ ២មក) ខណ្ឌដោយ​សួនច្បារកណ្តាល ដែល​អនុញ្ញាតឱ្យ​យានយន្ត​គ្រប់ប្រភេទ​អាចបើកបរ​ក្នុងល្បឿន​រហូតដល់ ១០០ ទៅ ១២០គ.ម ក្នុង១ម៉ោង៕

ប្រភព៖ ហ្វេសប៊ុក ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

អត្ថបទថ្មី
;