ពូទីន ថាទាល់តែបាន​២ចំណុចនេះសិន ទើប​លោក​ព្រមអបអរ បៃឌិន

  • 2020-11-23 07:07:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​បញ្ជាក់​ថា លោក​ត្រៀម​ខ្លួន​រួចរាល់ហើយ​ក្នុងការធ្វើការជាមួយ​មេដឹកនាំ​អាមេរិកគ្រប់រូប ប៉ុន្តែ​លោក​មិនទាន់​ទទួលស្គាល់ ឬអបអរជ័យជម្នះ​របស់​លោក ចូ បៃឌិន នៅឡើយទេ។

ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍រដ្ឋកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ពូទីន ពន្យល់​ថា ការអបអរបេក្ខជនដែលឈ្នះឆ្នោតណាមួយ លុះត្រាតែ​បេក្ខជនរូបនោះ​ត្រូវបាន​ទទួលស្គាល់ពី​បក្សប្រឆាំង ឬត្រូវបាន​ប្រកាស​លទ្ធផលជាផ្លូវការ​ស្របតាមច្បាប់។

នៅពេលសួរថា បើលោកពូទីន មិនទាន់អបអរដូច្នេះ តើវាអាច​ប៉ះពាល់​ទំនាក់ទំនងរវាងប្រទេសទាំងពីរឬអត់? លោកឆ្លើយតបយ៉ាងខ្លីថា៖ «គ្មានអ្វីត្រូវប៉ះពាល់​ទេ ពោលគឺពួកគេ​បាន​បំផ្លាញ​រួចមកហើយ»៕

ប្រភព៖ NDTV

អត្ថបទថ្មី
;