កម្ពុជា នឹងទទួលបាន​ឱកាស​មាស ក្រោយ​អង់គ្លេសចាកចេញពី EU ចាប់ពីដើមឆ្នាំក្រោយ

  • 2020-11-23 09:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា នឹង​ទទួលបាន​ការនាំចេញ​ដោយមិនជាប់ពន្ធ និង​មិនជាប់កូតា ទៅកាន់ប្រទេស​អង់គ្លេស សម្រាប់​ទំនិញ​ទាំងអស់​លើកលែងតែអាវុធ និងគ្រឿងផ្ទុះ នៅពេល​អង់គ្លេស​ចាកចេញ​ពីសហភាព​អឺរ៉ុប​ជាផ្លូវការ ចាប់ពីដើមឆ្នាំក្រោយ។ នេះបើតាម​លិខិត​ជូនដំណឹង​មួយ​របស់​សមាគម​រោងចក្រ​កាត់​ដេរនៅកម្ពុជា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០២០។

​ក្នុងលិខិតបាន​បញ្ជាក់ថា ប្រទេស​អង់គ្លេស បាន​ចាកចេញ​ពីសហភាព​អឺរ៉ុប ហើយ​រយៈពេល​អន្តរកាល​បន្ទាប់ពី Brexit នឹង​ត្រូវបញ្ចប់​នៅចុងឆ្នាំនេះ។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ​២០២១ ប្រទេស​ដែលមាន​លក្ខណៈសម្បត្តិ​ជាប្រទេស​កំពុងអភិវឌ្ឍ នឹង​អាច​ទទួលបាន​ការអនុគ្រោះ​ពាណិជ្ជកម្ម​តាមរយៈ​ប្រព័ន្ធ GSP របស់​អង់គ្លេស។

ប្រព័ន្ធ GSP របស់​អង់គ្លេស នឹងមានក្របខណ្ឌ​ចំនួន៣៖ ក្របខណ្ឌ​ប្រទេស​អភិវឌ្ឍតិចតួចបំផុត ក្របខណ្ឌ​ទូទៅ និង​ក្របខណ្ឌ​ប្រសើរឡើង។ កម្ពុជា​ ត្រូវបាន UN ចាត់ថ្នាក់​ជាប្រទេសអភិវឌ្ឍតិចតួចបំផុត ដូច្នេះ​កម្ពុជា​នឹង​ទទួលបាន​ឱកាសនេះ៕

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;