ឡាវ ស្រាប់តែ​ជួប​ករណីឆ្លងកូវីដ១៩ ច្រើន​បំផុតក្នុងមួយ​ថ្ងៃ​ដែល​មិនធ្លាប់មាន

  • 2020-11-24 03:05:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេសឡាវ បាន​រកឃើញ​ករណីឆ្លង​កូវីដ១៩ ចំនួន១៤នាក់​ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​នេះជា​ចំនួនច្រើនបំផុត​ក្នុងមួយថ្ងៃ​ដែល​ឡាវមិនធ្លាប់​ជួប​ ចាប់តាំងពីជំងឺនេះបានផ្ទុះ​ឡើង​កាលពីចុងឆ្នាំមុន។

ក្រសួង​សុខាភិបាល​ឡាវ បានឱ្យដឹងថា ក្នុងចំណោម​អ្នក​ជំងឺទាំង១៤នាក់ខាងលើ ក្នុងនោះ​ ១៣នាក់​ជាជនបរទេស និង​ ១នាក់​ជាជនជាតិឡាវ។ ក្នុងនោះទៀតសោត គឺមាន​អ្នកជំងឺ​ម្នាក់​ដែលជាក្មេងប្រុសអាយុ ១២ឆ្នាំ ពោលគឺ​ជាអ្នក​ជំងឺ​កូវីដ១៩ អាយុតិចជាងគេបំផុតនៅក្នុង​ប្រទេសនេះ។

អ្នកជំងឺទាំអ១៤នាក់ ត្រូវបានរកឃើញ​វិជ្ជមានកូវីដ១៩ ក្នុងអំឡុងធ្វើចត្តាឡីស័ក នៅក្រុងវៀងចន្ទន៍។ នៅពេល​ចូលមកដល់​ប្រទេសឡាវ ពួកគេពុំទាន់ចេញ​រោគសញ្ញា​គួរឱ្យសង្ស័យអ្វីឡើយ។ ពួកគេ ចូលឡាវតាមជើងហោះហើរ ២ផ្សេងគ្នា។ ចំណែក​អ្នកដំណើរ​ផ្សេងទៀត សុទ្ធតែត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក។

ករណី​ថ្មីនេះ បាន​ធ្វើឱ្យឡាវ​មាន​អ្នកជំងឺ​កូវីដ១៩សរុប ៣៩នាក់ ក្នុងនោះជាសះស្បើយ ២៤នាក់៕

ប្រភព៖ Vientiane Times

អត្ថបទថ្មី
;