រក​ឃើញ​ក្រុម​ខ្លាំង​៤ ឡើង​វគ្គ​បន្ត​​មុន​គេមាន​តែ Juventus ​មួយ​គត់​ចាញ់​១ប្រកួត

  • 2020-11-25 03:41:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​បន្ទាប់​ពី​ការ​ប្រកួត​ ៤ជុំ​សន្សំ​ពិន្ទុ​តាម​ពូល​​កាល​ពី​យប់​មិញ គេ​បាន​រក​ឃើញ​ក្រុម​ចំនួន ៤ គឺ​ Chelsea, Sevilla, Juventus និង Barcelona រកបានពិន្ទុគ្រប់គ្រាន់នឹងកក់​កៅអីសម្រាប់​វគ្គ​បន្ទាប់ ១៦ក្រុម​ចុងក្រោយ​នៃ​ពាន​រង្វាន់ UEFA Champions League 2021 ។

​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​ចំណោម ៤ ​ក្រុម​ខាងលើ​​គឺមាន ៣ ​ក្រុម​ដែល​លេង​មិន​ចាញ់​សោះ​។ ​ដោយ​ឡែក​ Juventus ភ្លាត់​ឲ្យ​ចាញ់​១ប្រកួត​​ក្នុង​ដី​ខ្លួន​ឯងពេល​លេង​ទល់​នឹង Barcelona ។ ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ជួប​គ្នា​ម្តង​ទៀត​នៅ​ជុំ​ទី ៦ វេលា​ម៉ោង ៣:០០ នាទី​ព្រឹក​ថ្ងៃ​ទី ៩ ធ្នូ ឆ្នាំ ២០២០។

សម្រាប់យប់នេះ នៅមានគូផ្សេងទៀតនៅតាមពូល A,B,C,D, និង F នឹងត្រូវប្រកួតគ្នារកក្រុមដែលត្រូវឡើងវគ្គបន្ទាប់៕

ខាងក្រោមនេះ​តារាងពិន្ទុតាមពូលនីមួយៗ៖

Sevilla លេង៤ប្រកួតឈ្នះ៣ស្មើ១
Chelsea លេង៤ប្រកួតឈ្នះ៣ស្មើ១
Barcelona លេង៤ប្រកួតឈ្នះ៤
Juventus ឈ្នះ៣ចាញ់១

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;