មកដឹងថ្ងៃបើកការដ្ឋាន​ផ្លូវ៣៨ខ្សែនៅសៀមរាប និង​ការ​តភ្ជាប់ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ

  • 2020-11-25 04:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញ​បើកការដ្ឋាន​សាងសង់​ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២០។ ១សប្តាហ៍​បន្ទាប់មកទៀត គឺ​នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០២០ សម្តេច​ក៏នឹង​អញ្ជើញ​ចាក់បេតុងតភ្ជាប់​មុខតំណស្ពាន​មិត្តភាព​កម្ពុជា-ចិន ​ស្ទឹងត្រង់-ក្រូចឆ្មារ ផងដែរ។

ការ​សាងសង់​ផ្លូវទាំង៣៨ខ្សែ​នេះ ត្រូវបានបែងចែកជាបួនប្រភេទ ក្នុងនោះ៖ ប្រភេទទីមួយចាក់បេតុងកម្រាស់ ២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ (AC) ពីលើទេ ប្រភេទទីពីរចាក់បេតុងកម្រាស់ ២០សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់ ៧សង់ទីម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ប្រភេទទីបីជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទីបួន អ៊ុតកៅស៊ូបេតុងកម្រាស់ ១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ។

ចំណែក​គម្រោង​សាងសង់​ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុប ១១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអាម៉េ ប្រើរយៈពេលសាងសង់ចំនួន ៤២ខែ។ បើ​គិតត្រឹមថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ស្ពាននេះសម្រេចបាន ៩៦,៤% និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២១ខាងមុខ៕

អត្ថបទថ្មី
;