គាប់​ជួន​ណាស់! ៤ នាក់​នេះ​ស៊ុត​បញ្ចូល​ទី ២គ្រាប់​ម្នាក់ឯង​ដូចៗ​គ្នា [វីដេអូ]

  • 2020-11-25 04:41:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​បន្ទាប់​ពី​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​តាម​ពូល​ទី ៤ បញ្ចប់ទៅ ​កាល​ពី​យប់​មិញគេ​បាន​រក​ឃើញ​កីឡាករ ៤ រូប​ដែល​អាច​ស៊ុត​បញ្ចូល​ទី ២ គ្រាប់​ម្នាក់ឯងដូចៗគ្នា (Brace) ជួយ​ឲ្យ​ក្រុម​យក​បាន​ជ័យ​ជម្នះ​ដូចៗគ្នា។

Haaland រកបាន ១៦ គ្រាប់​ត្រឹម​តែ ១២ ប្រកួត​នៅ UCL ឲ្យ Dortmund និង Salburg
​៤ នាក់​នោះ​មាន​ដូច​ជា ខ្សែ​បម្រើ​ឆ្នើម​ Bruno Fernandes, ខ្សែ​ប្រយុទ្ធ Ciro Immobile ​លេង​ឲ្យក្លឹប Lazio, ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Erling Haaland ​លេង​ឲ្យ​ក្លឹប Dortmund ​និង​ខ្សែ​ប្រយុទ្ធ ​Martin Braithwaite ​លេង​ឲ្យ​ក្លឹប Barcelona ​។

ក្នុង​ចំណោម​ពួក​គេ​ទាំង ៤ ​មាន​តែ​ Haaland ម្នាក់​គត់​ដែល​រក​គ្រាប់​បាល់​បាន​ហើយ​ បំបែក​កំណត់ត្រា​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​គឺ​ ​ក្លាយ​ជា​កីឡាករ​ទី ១ ដែល​អាច​ស៊ុត​បញ្ចូល​ទី​បាន​ ១៦ គ្រាប់​ត្រឹម​តែ ១២ ប្រកួត​នៅ UCL ​ជា​ការ​រក​គ្រាប់​បាល់​លឿន​បំផុត ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ដែល​ពីមុន​ធ្លាប់​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Ronaldo រកបាន ​រក​បាន​តែ​១៤​គ្រាប់​ប៉ុណ្ណោះ ខណៈ​ដែល Zidane ក៏រក​បាន​១៤​គ្រាប់​ដែរ៕

Bruno ចូលលេងឲ្យ United ៣៥ប្រកួតរកបាន ២១គ្រាប់និង Assist បាន១៣ដង
Ciro Immobile រកបានគ្រាប់បាល់ឲ្យ Lazio សរុប ១៣២ នៅ UCL
Martin ចូលលេង១ប្រកួតគត់ឲ្យ Barca​ រកបាន២គ្រាប់និង assist ១ដងនៅ UCL រដូវកាលនេះ

ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទថ្មី
;